20/01/2016 09:33 GMT+7 Email Print Like 0

បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២


បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២

នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសម្ដែង​សិល្បៈ​ ៖ និទាឃ​រដូវ​និង​បក្ស​។ បណ្ដាសិល្បករ សិល្បការិនី​បានសម្ដែងនិងបង្ហាញ​បទ​ចម្រៀង របាំ​ឆ្នើម លើក​សរសើរ​បក្ស លោក​ប្រធាន​ហូជីមិញ និង​ស្រុកកំណើត​ប្រទេសជាតិ។ កម្មវិធីនេះមានការចូលរួមរបស់សិល្បករ សិល្បការិនីចំនួន២០០​នាក់។ អ្នកដឹក​នាំកម្មវិធី សិល្បករ​ឆ្នើម  Do Truong An បានអោយដឹងថា៖​

“​យើងខ្ញុំជាបណ្ដាសិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌ កីឡានិងទេស​ចរណ៍ មោទន​ភាព​ណាស់ ដោយ​បាន​ច្រៀង​រាំ ដើម្បី​អបអរសាទរ​បក្ស អបអរសាទ​រមហាសន្និបាត​បក្ស។ រួមជា​មួយបរិយាកាសក្នុង​ទូទាំង​ប្រទេស រួម​ចំណែក​យ៉ាង​តូច​តាច​តាមរយៈ​សម្លេង របាំ រួមជាមួយប្រជាជនទាំងមូលជួយជ្រោមជ្រែងនិងអបអរ​សាទរ​ជោគ​ជ័យ​ដ៏ត្រចះ​ត្រចង់ របស់មហាសន្និបាតបក្ស នីតិកាលទី១២។”

​ក៏ក្នុងយប់ថ្ងៃទី១៨ មករា នៅទីក្រុង Hai Phong ក៏បានបើកការតាំងពិព័រណ៌រូប​ថតឯកសារ ស្ដីអំពី៖ បក្ស​កម្មុយ​នីស្តវៀត​ណាម​-ពីមហាសន្និបាត​ទៅមហាសន្និបាត។ ដោយមានឯកសារ រូបភាព​ចំនួន១៣០ និង​ផែនទីនានា ការ​តាំង​ពិព័រណ៌​លើកនេះ​ បានឧទ្ទេសនាមអំពីកំណាត់ផ្លូវចំនួនជាង៨០ឆ្នាំ កន្លងទៅ​ក្រោមការដឹកនាំរបស់​បក្ស វៀត​ណាម​ទទួល​បាន​សមិទ្ធិផល​ធំធេងជាច្រើន ក្នុង​បុព្វហេតុរំដោះជាតិ​កសាង និងការពារមាតុប្រទេស​វៀត​ណាម សង្គម​និយម។ ការតាំងពិព័រណ៍​នេះ​អូសបន្លាយដល់ថ្ងៃទី២៨ខែ​មករា៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ