05/09/2017 09:46 GMT+7 Email Print Like 0

បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងនិងក្រៅប្រទេស


 បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងនិងក្រៅប្រទេស

 

កម្មវិធីសម្ដែងសិល្បៈ ដោយប្រធាន​បទ៖ "ខែកញ្ញា - ពន្លឺព្រះអាទិត្យក្នុង​រដូវស្លឹក​ឈើជ្រុះ" បានប្រារព្ធឡើង​នៅថ្ងៃទី​៣ ​ខែកញ្ញានៅរោងមហោស្រពហាណូយ។ ​នេះជាសកម្មភាពជាក់ស្តែង​មួយ ដើម្បីអបអរសាទរ​ខួប​លើក​ទី ​៧២ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម​ និងឆ្ពោះទៅខួប​លើកទី ៦0 បង្កើត​សមាគមតន្ត្រីតន្រ្តីករវៀ​ត​ណាម​។​​ ព្រឹត្តិការណ៍នេះ​បានទាក់ទាញអ្នកចម្រៀង ​តន្រ្តីករ និងទស្សនិកជនជា​ច្រើនកុះករ​ចូលរួម។ បណ្ដា​សិល្បករ ​និង​អ្នកចម្រៀងបានសម្ដែង​បទចម្រៀង ល្បីល្បាញរបស់ត​ន្រ្តីករកំពូល​នានា។
 
នៅ​ទីក្រុងវៀងចន្ទ( ប្រទេសឡាវ) នាថ្ងៃទី​៣ ខែ​កញ្ញា បានប្រព្រឹត្ត​ទៅកម្មវិធីសម្តែងសិល្បៈមួយ ដោយកង​យោធភូមិ​ភាគ ​ទី​៧ របស់កងទ័ពប្រជាជនវៀ​តណាម។ នេះគឺជាផ្នែកមួយ ​នៃបណ្ដាស​កម្មភាព​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី ៧២ ឆ្នាំនៃទិវាឯករាជ្យជាតិរបស់វៀត​ណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១​៩៤៥ - ថ្ងៃទី២ ខែ​កញ្ញា ​ឆ្នាំ២០១៧) និងឆ្នាំសាមគ្គីភាព មិត្តភាពវៀ​តណាម-ឡាវ, ឡាវ-វៀតណាម​ ឆ្នាំ​២០១៧​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ