13/04/2015 11:36 GMT+7 Email Print Like 0

បណ្ដាសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរណាមបូ

នា​ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៥ នៅវត្ត Candaransi ខ័ណ្ឌទី៣ ទីក្រុងហូជីមិញ ​បានប្រព្រឹត្តទៅជំនួប​ប្រាស្រ័យ​រវាង​​បណ្ដាពុទ្ធសាសនិក អ្នកប្រាជ្ញ និស្សិត ជា​ជនរួមជាតិជាជនជាតិខ្មែរ​ ដែល​កំពុងរស់​នៅ​ សិក្សា​នៅទី​ក្រុង​ហូជី​មិញ និងចូល​រួមបណ្ដាសកម្មភាពស្វាគមន៍ចូលឆ្នាំថ្មី ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ក្នុង​បរិយាកាសដ៏​កក់​ក្តៅ​​នេះ លោកPham Dung អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និងជាប្រធានគណៈកម្មាធិ​ការសាសនារដ្ឋាភិ​បាល​បាន​សង្កត់​ធ្ងន់ថា៖ ​សកម្ម​ភាពនេះនឹងរួមចំណែកពង្រឹង និងពង្រីកចំណុចដ៏ល្អ ស្អាត​នៃខឿនវប្បធម៌​ប្រពៃណី របស់​ជន​​រួមជាតិ​ខ្មែរ។ ក្នុងរយៈពេលកន្លងទៅ ជនរួមជាតិខ្មែរ បាន​រួមដៃជាមួយរដ្ឋអំណាច និងប្រជាជន ក្នុងទូទាំង​ប្រទេស​ កសាងជីវភាពរស់នៅសម្បូរធូធារ រួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិកាន់តែសម្បូររុងរឿង។

នាថ្ងៃនេះដែរ នៅខេត្ត Kien Giang ភាគខាងត្បូងវៀតណាម បានប្រព្រឹត្ត​ទៅជំនួបប្រាស្រ័យ​ អបអរសាទ​រ​បុណ្យ​ចូល​ឆ្នាំថ្មី របស់ជនរួមជាតិខ្មែរ ឆ្នាំ ២០១៥ផងដែរ៕

 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ