30/04/2015 11:36 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹក​ខួប​អនុស្សាវរីយ៍លើក​ទី៤០​នៃ​ទិវា​រំដោះ​ភាគ​​ខាង​​ត្បូង​​​ឯកភាព​​ប្រ​​ទេស​​ជាតិ​នៅឯ​បរ​ទេស


ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ អាហ្សង់ទីន

ក្នុងបរិយាកាសយ៉ាងផុលផុសនៅក្នុងទូទាំងប្រទេស អបអរសាទរ​ពិធីរំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៤០ ​នៃ​ទិវា​​រំដោះភាគ​ខាង​ត្បូង ឯកភាពប្រទេសជាតិ ( ថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ - ថ្ងៃទី៣០ខែមេសាឆ្នាំ ២០១៥) នាថ្ងៃទី២៨ខែមេសាឆ្នាំ​២០១៥ នៅទីក្រុង Buenos Aires (អាហ្សង់ទីន)​បានប្រព្រឹត្ត​ទៅពិធីរំលឹក​ខួប​អនុស្សាវរីយ៍​​ព្រឹត្តិការណ៍នេះ ដោយមានការចូលរួមរបស់​ដំណាង​ក្រសួងការបរទេស និងរដ្ឋ​សភា វិទ្យា​ស្ថាន​អាហ្សង់​ទីន-វៀត​ណាម ស្ថាន​ទូតនៃបណ្ដា​ប្រទេស​រុស្ស៊ី  ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន …លៗ

នាថ្ងៃនេះដែរ ស្ថានទូតវៀតណាម ប្រចាំនៅអេហ្ស៊ីបក៏បានរៀបចំ ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៤០ ​នៃ​ទិវា​រំដោះ​ភាគខាង​ត្បូង ឯកភាពប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅអេហ្ស៊ីប លោក​Dao​ Thanh Chung បាន​សង្កត់​ធ្ងន់ថា៖ យុទ្ធជ័យ​និទាឃរដូវ​ឆ្នាំ​១៩៧៥ បានបង្ហាញ​ច្បាស់​នូវ​ការ​ដឹក​នាំ​ដ៏​ល្អ​ប្រសើរ​របស់បក្ស កុម្មុយនីស្ត លោក​ប្រ​ធាន​ហូ​ជី​​មិញ ​និង​បញ្ញា​របស់​ប្រ​ជា​ជន​…លៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ