28/07/2016 09:47 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកគុណបំណាចរបស់ជនមានគុណូបការះ


បណ្ដាសកម្មភាពរំលឹកគុណបំណាចរបស់ជនមានគុណូបការះ

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្ស ប្រ​ធានរដ្ឋ រដ្ឋសភា គណៈកម្មាធិការ​មជ្ឈឹមរណសិរ្យមាតុភូមិ​វៀត​ណាម បាន​អញ្ជើញទៅ​ដាក់កម្រង​ផ្កា គោរព​វិញ្ញណក្ខ័ន្ធ​បណ្ដាវី​រយុទ្ធ​ជន និង​ចូលប្រាង្គតំកល់សពគោរពវិញ្ញណ​ក្ខ័ន្ធ លោកប្រធាន​ហូជីមិញ។ គណៈ​ប្រតិភូ​នេះ​រួមមាន៖ អគ្គលេខា​បក្ស លោក Nguyen​ Phu Trong នាយករដ្ឋមន្ត្រី រដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធាន​រដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀត​ណាម លោក Nguyen Thien Nhan រួមជាមួយបណ្ដាថ្នាក់ដឹកនាំ អតីតថ្នាក់​ដឹកនាំជាន់​ខ្ពស់​របស់​បក្ស រដ្ឋ និង​រណសិរ្យ​មាតុភូមិ​វៀត​ណាម។

​មុននោះ នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ មជ្ឈឹម​សម្ព័ន្ធ​សមាគម​យុវជន​កម្មុយនីស្ត​ហូជីមិញ​បាន​រៀប​ចំកម្ម​វិធី៖ អុជធូបរំលឹកគុណបំណាច់​ របស់វីរយុទ្ធជនពលី​ជីវិត នៅទី​ក្រុង​ហាណូយ។ ថ្លែងមតិនៅទី​នេះ លោក​ស្រី Truong Thi Mai ប្រធាន​គណៈកម្មាធិ​ការចលនាប្រជាជន​មជ្ឈឹម រួមជាមួយថ្នាក់ដឹក​នាំក្រសួង ស្ថាប័ន និង​សមាជិក​សម្ព័ន្ធសមាគមយុវជន និងប្រជាជនចំនួនជិតមួយពាន់នាក់ បានថ្វាយផ្កា អូជ​ធុប ដុតទាន​រំលឹកវិញ្ញាណក្ខ័ន្ធ និង​គោរពគុណូបការះចំពោះយុទ្ធ​ជន ដែលបានពលី​ជីវិតដើម្បី​រំដោះនិង​ឯកភាព​ប្រទេស​ជាតិ​។ ថ្លែងមតិនៅ​ទីនេះ លេខាទីមួយមជ្ឈឹ​មសម្ព័ន្ធ​សមាគម​យុវជន និង​ជាប្រធាន​សមាគម​និស្សិត​វៀត​ណាម លោក Le Quoc​ Phong បានស្នើថា៖

“​សម្ព័ន្ធសមាគមយុវជន និងកុមារជំទង់គ្រប់ជាន់ថ្នាក់ និងសមាជិក យុវ​ជននិង​កុមារជំទង់​គ្រប់​រូប ក្នុងទូ​ទាំង​ប្រទេស ត្រូវ​បន្តអនុវត្តសម្រេច​សំណង់នានា រួមចំណែកតបស្នងសងគុណ ចំពោះវីរយុទ្ធជន​ពលី យុទ្ធជនពិការ គ្រួសារ​មាន​គុណូបការះ ចំពោះបដិវត្តន៍។ ការងាររបស់មិត្តនេះ ជាក្តីរំលឹកឡើងវិញនូវ​ប្រវត្តិ​សាស្ត្រដ៏​ភ្លឺស្វាង​ របស់ប្រទេសជាតិ។”

​ក៏ក្នុងឱកាសនេះដែរ ខេត្ត ទីក្រុងនានាក្នុងទូទាំងប្រទេសមានសកម្ម​ភាព​ជាច្រើន អូជធុប​គោរពវិញ្ញាណក្ខ័ន្ធ​យុទ្ធជន​ពលី ទៅសាកសួរសុខ​ទុក្ខ ជូន​អំណោយចំពោះគ្រួសារ​គោលបន​យោបាយ និងមុខ​សញ្ញាមាន​គុណូប​ការះ​ ចំ​ពោះបដិវត្តន៍៕

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ