28/04/2015 14:27 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក​ទី៤០នៃ​ទិវា​រំដោះភាគ​ខាង​ត្បូង​វៀតណាម​ឯកភាព​ប្រទេស​ជាតិ

ឆ្លើយសម្ភាសន៍មជ្ឈដ្ឋាន​សារព័ត៍មាន ក្នុងឱកាសរំលឹក​ខួបអនុស្សាវរីយ៍​លើក​ទី៤០​ នៃទិវា​រំដោះ​ភាគខាង​ត្បូង​វៀត​ណាម ឯក​ភាពប្រទេស​ជាតិ លោក Nguyen​ Thien Nhan ប្រធានគណៈ​កម្មាធិការ​មជ្ឈឹម រណ​សិរ្យ​មាតុ​ភូមិ​វៀត​ណាម បានអះ​អាងថា៖ រណសិរ្យជានិច្ចកាលរួមវិភាគ​ចូល ក្នុងយុទ្ធជ័យដ៏ភ្លឺស្វាងរបស់​ប្រទេសជាតិ។


លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាព​ប្រទេស​ជាតិ (ថ្ងៃ​ទី​៣០ខែមេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៥) សហភាពពលកម្ម​ទីក្រុងហូជីមិញ បាន​រៀប​ចំកម្ម​វិធី​ជួប​ប្រាស្រ័យ៖ ពេល​វេលាខែមេសាប្រវត្តិសាស្ត្រ​។ ថ្លែងមតិ​នៅទីនេះ លោក Vo Thanh Do អតីតប្រធាន គណៈក​ម្មាធិការ​ឃោសនា ឃោសនាចលនា​សាធារណះ ស្រុក Thu Duc​ បានចែករំលែក​ថា៖

“ ត្រូវបានរំលឹកឡើងវិញនូវបណ្ដា​អនុស្សាវរីយ៍ ថ្ងៃទី៣០ខែមេសា ខ្ញុំ​សប្បាយ​រីក​រាយណាស់ មោទនភាព​ណាស់​ ដោយសារ​ខ្ញុំក៏​បានរួមវិភាគ​ទានចូល​ក្នុងការ​តស៊ូ​ដណ្ដើម​សន្តិភាពឡើង​វិញ ឯកភាព​ប្រទេសជាតិ។ នា​គ្រា​នោះ ខ្ញុំមិន​គិត​ស្មាន​ថា៖ យើងទទួលបានជ័យ​ជំនះបានលឿន​ដូច្នេះ​ដែរ។”

​ក៏នៅទីក្រុង​ហូជីមិញ សហភាពពល​កម្ម​វៀតណាម ក៏បាន​រៀបចំ​ជំនួប​ប្រា​ស្រ័យ បណ្ដាកម្មាភិបាល នៃ​សម្ព័ន្ធ​សមាគមន៍​សហជីពរំដោះភាគខាង​ត្បូង​វៀត​ណាម កម្មាភិ​បាលឃោសនាចលនាសាធារ​ណះ Sai Gon – Cho Lon – Gia Dinh​ បណ្ដា​អ្នកពលី​កម្មជា​ច្រើន សំរាប់បុព្វហេតុរំដោះជាតិ ឯកភាព​ប្រទេសជាតិ។

នាពេល​នោះ ស្ថានទូតវៀតណាម​ប្រជានៅជប៉ុន បានរៀបចំពិធីមិទ្ទិញ  នាថ្ងៃ​ទី២៦ខែមេសា​ ក្នុង​ឱកាស​រំលឹក​ខួបអនុស្សាវរីយ៍លើក​ទី៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃ​ទី​៣០​ខែមេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៥) ។ ថ្លែងមតិនៅទី​នេះ ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រ​ចាំនៅ​ជប៉ុន​ លោក​ Doan Xuan Hung បានអះអាងថា៖ យុទ្ធជ័យ ថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ ជាទំព័រ​ប្រវត្តិ​សាស្ត្រ​ដ៏អង់អាច​ក្លាហាន ភ្លឺ​ស្វាង​ក្នុងប្រវត្តិសាស្ត្រ កសាង និងការពារប្រទេសជាតិវៀតណាម។ ក្នុងរ​យៈ​ពេល​៤០​ឆ្នាំ​កន្លង​ទៅ  វៀត​ណាមដណ្ដើម​បានសមិទ្ធិផល​ជាច្រើនទាំងខាងសេដ្ឋកិច្ចនិងសង្គមកិច្ច។

នៅអាហ្សង់ទីន កាណាល់ផ្សាយទូរទស្សន៍ CBA 24N របស់អាហ្សង់ទីន នាថ្ងៃទី២៥ខែមេសា បាន​ចេញ​ផ្សាយ​កម្ម​វិធីពិសេស១ ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍​លើក​ទី៤០ នៃទិវារំដោះភាគខាងត្បូង​វៀតណាម (ថ្ងៃទី៣០ខែមេសា) និងបញ្ឆាំង​ខ្សែ​ភាពយន្ត មានចំណងជើងថា៖ កុំដុត របស់វៀតណាមផងដែរ៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ