31/08/2015 09:45 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវា​បដិវត្តន៍​ខែ​សីហា​និង​បុណ្យ​ជាតិ​


បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ

ក្នុងប៉ុន្មាន​ថ្ងៃនេះ នៅទីក្រុង​ហាណូយ និង​ខេត្ត​ក្រុងនានា លើទូទាំងប្រទេស​វៀត​ណាម បាន​ប្រព្រឹត្ត​ទៅ​សកម្មភាព​រំលឹកខួប​អនុស្សាវរីយ៍លើកទី៧០ ទិវាបដិវត្តន៍​ខែសីហា និងបុណ្យជាតិ (ថ្ងៃទី២ខែកញ្ញា)។

នាព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៥ នៅទី​ក្រុង​ហាណូយ បាន​ប្រព្រឹត្ត​ទៅ កម្ម​វិធី៖ ទីណាត់​ជួប​របស់​យុវជន ដោយ​ខ្លឹម​សារ៖ ខ្ញុំ​ស្រឡាញ់មាតុ​ប្រទេសខ្ញុំ។ កម្ម​វិធីនេះ​មាន​សកម្មភាព​ជាច្រើន ពោរ​ពេញ​ទៅដោយ​អត្ថន័យ បង្កើត​ឡើង​ស្មារតីមោទនភាព​ និងជំនឿជឿជាក់​របស់​កម្មាភិបាល យុវជនទីក្រុងទាំងឡាយ។

នាយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៥ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសម្ដែង​សិល្បះ៖ បុណ្យ​តេត​ឯករាជ្យ​ឆ្នាំ ២០១៥។ កម្មវិធី​នេះបាន​បង្កើតឡើង​វិញ​បរិយា​កាស បដិវត្តន៍យ៉ាងផុល​ផុស ស្មារតី​ស្នេហា​រជាតិ ការ​ប្តេជ្ញា​ចិត្ត របស់​ប្រជាជាតិ​វៀតណាម​ទាំង​មូល ដែល​បានបង្កើត​ឡើង​ជ័យជំនះ​បដិវត្តន៍​ខែសីហា ឆ្នាំ​១៩៤៥ ដ៏​មហិ​មារ និង​ការបង្កើត​ឡើង​ប្រទេសវៀតណាម ប្រជាធិបតេយ្យ​សាធារណរដ្ឋ។

នាព្រឹក​ថ្ងៃទី​៣០ខែសីហាឆ្នាំ២០១៥ នៅ​ខេត្ត Ha Giang ( ភាគខាងជើងវៀតណាម)​ បាន​ប្រព្រឹត្ត​ទៅ​ទិវាបុណ្យ៖ រដូ​វ​ស្លឹក​ឈើជ្រុះ បដិវត្តន៍- យុវជន​ឈាន​ទៅមុខ​  មោទន​ភាព​ក្រោម​ការដឹក​នាំរបស់​បក្ស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ