13/04/2015 11:36 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង


ទីក្រុងហូជីមិញរៀបចំពិធីជួបមុខបណ្ដាអតីតយុទ្ធជនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម
នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៥ ថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានមានជំនួបប្រាស្រ័យជាមួយ​បណ្ដា​អតីត​យុទ្ធជនឆ្នើមរបស់ទីក្រុង។ នៅទីនេះ បណ្ដាដំណាងបានអះអាងថា៖ ក្នុងរយៈពេល៤០ឆ្នាំកន្លង​ទៅ​បន្ទាប់​ពីពេលបានរំដោះនេះ បក្សភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុងហូជីមិញបានខំប្រឹងប្រែ​ងដោយឥត​ឈប់​ឈរ និងទទួលបានសមិទ្ធិផលធំធេងជាច្រើន លើគ្រប់ជ្រុងជ្រោយ រួមចំណែកសំខាន់ក្នុង​សមិទ្ធិផល​រួម​របស់​ប្រទេសទាំងមូល។ ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Le Thanh Hai បានបង្ហាញនូវគោលបំណង​របស់ខ្លួនថា៖ បណ្ដាអតីតយុទ្ធជននឹងបន្តរក្សាចំណង​សាមគ្គីភាព​ច្នៃ​ប្រឌិត​ថ្មី​ម្ចាស់​ការជំនះពុះពារលើគ្រប់ការលំបាកសាកល្បង៖

“ សមាជិកអតីតយុទ្ធជនម្នាក់ៗ ត្រូវខំប្រឹងប្រែងជាគំរូភ្លឺ១ ពង្រីកស្មារតីវីរ​ភាព  ជាទីបង្អែក​រឹងមាំ​សំរាប់​បក្ស​ភាគ​គ្រប់ជាន់ថ្នាក់ រដ្ឋអំណាច និងតំបន់។ សូមប្រសិទ្ធិពរអោយចលនាប្រឡង់ប្រណាំងស្នេហារ​ជាតិ​ របស់​សមាគម​អតីតយុទ្ធ​ជនទីក្រុងអភិវឌ្ឍន៍ខ្លាំងក្លាជានិច្ច ចីរភាព មានការរួមវិភាគកាន់តែច្រើនពី១ថ្ងៃទៅ១ថ្ងៃ​ក្នុង​បុព្វហេតុកសាងនិងការពារ អភិវឌ្ឍន៍ទីក្រុងហូជីមិញ៕”

 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ