21/04/2015 14:44 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង​ឯក​ភាព​ប្រទេស​ជាតិ

ពីថ្ងៃទី១៧​ដល់ថ្ងៃទី២០ខែមេសាឆ្នាំ​២០១៥​ ក្រសួងវប្បធម៌ កីឡា និង​ទេសចរណ៍​បាន​រួម​សហ​ការ​ជាមួយ​មន្ទីរ​​វប្បធម៌ កីឡា និង​ទេសចរណ៍​ ខេត្ត Quang Tri ( ភាគកណ្ដាលវៀតណាម) រៀបចំ​មហោស្រព សិល្បៈ​​មហា​ជន ដោយ​ប្រធាន​បទ៖ ចង្វាក់​មាតុប្រទេស។ ចូលរួមមហោ​ស្រពនេះមានឈុតសំដែងចំនួន១០០ មក​ពីក្រុម​សិល្បៈ​​ចំនួន១៩ មកពីបណ្ដា​ ខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។ គណៈចាត់​តាំង​បានប្រ​គល់​ជូន​មេដាយ​មាស​ចំនួន​២៥​គ្រឿង សំរាប់បណ្ដាឈុតសម្ដែង​ឆ្នើម។
 


មហោស្រព សិល្បៈមហាជន
 

សារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម នៅរដ្ឋធានីហាណូយ ទើបនឹងបាន​រៀប​ចំកម្ម​វិធី​ជួប​ប្រាស្រ័យ​កាក្សិល​សាក្សី​ប្រវត្តិ​សាស្ត្រ ។ ឧត្តម​សេនី​ទោ វីរ​ជន​កងកម្លាំង​ប្រដាប់អាវុធ​ប្រជាជន Duong Cong Suu និង​ពល​បាល​ទោ ​Ngo Sy Nguyen ជាទាហាន​កាំភ្លើង​ធំ នៃរថក្រោះ​ លេខ​៣៩០ ជា​រថក្រោះដើម​ដំបូង​ដែលបាន​រុញ​ច្រាល ទ្វារ​ខ្លោង​​វិមាន​ឯក​រាជ្យ នាថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​១៩៧៥ បានជួប​សំណេះ​សំណាល ចែក​រំលែក​ជាមួយ​បណ្ដា​សិស្សានុ​សិស្ស និង​និស្សិត​នៃបណ្ដា​មហា​វិទ្យា នៅទីក្រុងហាណូយផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ