15/03/2015 11:43 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ

​” ទីក្រុងហូជីមិញ-៤០ឆ្នាំកសាង អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម”នេះគឺជាប្រធានបទនៃសិក្ខាសាលា​វិទ្យាសាស្ត្រ​ នឹងប្រារព្វឡើងនាថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។​ នេះ​គឺជាសកម្មភាពជាក់ស្ដែង ឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង​វៀត​ណាម​ ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី​៣០  មេសា ឆ្នាំ ២០១៥)។
          នៅក្នុងសន្និសីទកាសែត ឧទ្ទេសនាមអំពីសិក្ខាសាលា ដោយគណៈកម្មាធិការឃោសនាអប់រំនៃគណៈកម្មាធិការ​បក្សទីក្រុងហូជីមិញរៀបចំឡើង នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥លោក Pham Duc Hai អនុប្រធាន​គណៈ​កម្មាធិការ​​​ឃោសនា  អប់រំ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានអោយដឹងថា៖ គោលដៅ​នៃសិក្ខាសា​លា​​នេះគឺអះអាងនូវសមិទ្ធិផលដ៏ធំធេង លើគ្រប់ជ្រុងជ្រោយ ក្នុងការកសាង និងការពារទីក្រុង បង្កើត​ការ​ផ្លាស់​ប្តូរថ្មីជាសារវ័ន្តក្នុងជីវភាពរស់នៅសង្គម រួមចំណែកសំខាន់ក្នុងសមិទ្ធិផល​រួមរបស់​តំបន់​និង​ទូទាំង​ប្រទេស​។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត Kon Tum (ថ្ងៃទី១៦ មិនា ឆ្នាំ ១៩៧៥-ថ្ងៃទី១៦ មិនា ឆ្នាំ ២០១៥) នាព្រឹកថ្ងៃទី១៤ មិនា នៅសារមន្ទីរខេត្ត Kon Tum បានប្រព្រឹត្តទៅការតាំង​បង្ហាញ​ដោយ​ប្រធានបទ៖ Kon Tum - បណ្ដា​ខែ ឆ្នាំ ដ៏ត្រចះត្រចង់ ដោយបានបង្ហាញឯកសារចំនួន២៤០ វត្ថុតាង​ចំ​នួន​១៣០​ និងឯកសារវិទ្យាសាស្ត្រចំនួន២៥។ វរសេនីយ៍ឯក Nguyen Van Hau ​អនុប្រធានស្នងការ​នយោបាយ​អង្គទ័ពលេខ៣ បានអោយដឹងថា៖

 “ យើងខ្ញុំមានគោលបំណងផ្ញើសារ១។ យើងមានជីវភាពរស់នៅប្រកបដោយសន្តិភាព​ សុភមង្គល​ និង​សម្បូរ​ធូធារ​នាបច្ចុប្បន្ន នេះគឺដោយសារការដឹកនាំដ៏ប៉ិនប្រសពរបស់បក្ស លោកប្រធាន​ហូជីមិញ​ និង​ប្រពៃណី​ស្នេហារ​ជាតិរបស់ប្រជាជន នៃបណ្ដាជនជាតិនៅ Tay Nguyen ស្មារតីតស៊ូរបស់បណ្ដាកម្មាភិបាល ​យុទ្ធជន​កង​ទ័ពប្រជាជនវៀតណាម។ ជំនាន់វ័យក្មេងត្រូវយល់ដឹងច្បាស់អំពីប្រ​ពៃណីប្រវត្តិសាស្ត្រ និងត្រូវ​ចង​ចាំ
ច្បា​ស់​​​​អំពីប្រពៃណីនេះ៕”


 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ