10/03/2015 11:28 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot


 
ការតាំងពិព័រណ៌រូបភាពស្ដីពី៖ រស់ជាតិ ភាពស្រស់ស្អាតរបស់កាហ្វេ និងជីវភាពរស់នៅ

 
 
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dak Lak និង​អបអរសាទ​រ​ពិធីបុណ្យកាហ្វេ Buon Ma Thuot ​លើក​ទី​៥ ឆ្នាំ ២០១៥ នាថ្ងៃទី៩ មិនា នៅទីក្រុង Buon Ma Thuot​ ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Dak Lak បានរៀបចំការតាំងពិព័រណ៌ ដោយ​ប្រធានបទ៖​ ដំណាក់កាល
ប្រវត្តិ​សាស្ត្រ​ និងអធិបតេយ្យភាពពិសិដ្ឋរបស់មាតុ​ប្រទេស។​ ការតាំងពិព័រណ៌លើកនេះ​បាន​ឧទ្ទេសនាមវត្ថុ​រូប​ភាពនិង​ឯកសារជា​ច្រើន​ ស្ដីអំពីអតីតកាលដ៏មោះមុត​អង់អាចក្លាហាន​របស់​កងទ័ពនិងប្រជាជនខេត្ត Dak Lak​ ក្នុងនិទាឃរដូវឆ្នាំ ១៩៧៥ បណ្ដា​ការផ្លាស់ប្តូរថ្មី​នៃ​ស្ថានភាពសេដ្ឋកិច្ចសង្គម ​និងវប្បធម៌​ របស់​ជនរួមជាតិ​នៃ​បណ្ដាជនជាតិខេត្ត Dak Lak ក្រោយរយៈ​ពេល៤០ឆ្នាំបានរំដោះ។         

ថ្ងៃនេះដែរ នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Dak Lak គណៈចាត់តាំង​ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥ឆ្នាំ ២០១៥ បានបើកការតាំង​ពិព័រណ៌រូបភាពស្ដីពី៖ព្រឹត្តិការណ៍-វិចិត្រសិល្បះ ដោយប្រធានបទ៖ រស់ជាតិ ​សម្រស់​របស់កាហ្វេ និងជីវភាពរស់នៅ។ ការតាំងពិព័រណ៌នេះនឹង​អូសបន្លាយ​ដល់ថ្ងៃទី១៣មិនាឆ្នាំ២០១៥៕

 
តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ