20/05/2017 11:39 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៧ទិវាកំណើតលោកប្រធានហូជីមិញ


 វិមាន Nguyen Sinh Sac -Nguyen Tat Thanh  

នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅខេត្ត Binh Dinh (ភាគ​កណ្ដាល​វៀត​ណាម)​ បាន​ប្រព្រឹត្ត​ទៅកម្ម​វិធី​បើក​សម្ពោធន៍វិមាន Nguyen Sinh Sac ( បិដាលោក​ប្រធាន​ហូជីមិញ)-Nguyen Tat Thanh ( ឈ្មោះរបស់​លោក​ប្រធាន​ហូជីមិញ​កាលនៅ​តូច)។​ វិមាននេះជានិមិត្ត​រូបដ៏ស្អាត​អស្ចារ្យ ​បង្ហាញនូវ​មនោសញ្ចេតនា​ជិតស្និទ្ធ​ក្នុង​គ្រួសារ ​​រវាងឪពុកនិង​កូនជាមួយសេចក្តី​ស្នេហារ​ជាតិ​។ ថ្លែង​មតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ​បានលើកច្បាស់ថា៖
 
“ ក្នុង​ទិវាដ៏សប្បាយរីករាយនេះ នៅវិមាន Nguyen Sinh Sac – Nguyen Tat Thanh​ យើង​ទាំង​អស់​គ្នាសុទ្ធ​តែជឿជាក់​ថា​ ដោយមានប្រពៃណីបដិវត្តន៍ដ៏ភ្លឺស្វាង​និង​ស្មារតី​សកម្ម ច្នៃប្រឌិត រដ្ឋអំណាច​និង​ប្រជាជន​ខេត្ត​ Binh Dinh ​បន្ត​ខំប្រឹង​ប្រែង​អនុវត្តជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មី កសាងខេត្ត Binh Dinh កាន់តែ​អរិយ្យធម៌​ និង​​ទំនើប ខំប្រឹងប្រែងក្លាយទៅជាខេត្តមានកំរិត​អភិវឌ្ឍន៍មធ្យម ក្នុងតំបន់ភាគ​កណ្ដាលវៀតណាម។”
 
​ក៏នាយប់ថ្ងៃទី១៨ឧសភាដែរ នៅខេត្ត Thai Nguyen (ភាគខាងជើង​វៀតណាម)​ បាន​ប្រព្រឹត្ត​ទៅកម្ម​វីធី​ “ ​តំបន់​សុវត្ថិភាព - មនោសញ្ជេត​នា​ដ៏ជ្រាល​ជ្រៅ”។ នៅទីនេះ​ ទស្សនិកជនបានជួបប្រាស្រ័យ ជាមួយ​បណ្ដាសាក្សី ដែលបាន​ធ្វើការ​ជាមួយ​លោក​​ប្រធានហូជីមិញ។
 
ក្នុងថ្ងៃទី១៧និងទី១៨ ខែ​ឧសភា សហជីពខេត្ត Long An (ភាគខាងត្បូង​វៀត​ណាម​) បាន​រៀបចំ​ការ​ប្រឡង៖ ” សម្លេង​ចម្រៀងប្រជាប្រិយ ” លើកទី១​ ឆ្នាំ​២០១៧។ ចូលរួមការប្រឡងលើកនេះ មានឈុត​សម្ដែងចំនួន​ជិត៤០​ដោយ​មាន​ប្រធាន​បទ លើក​សរសើរសេចក្ដី​ស្នេហារ​ជាតិ ស្ងើច​សរសើរ​បក្ស និង​លោក​ប្រធាន​ហូជីមិញ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ