16/07/2017 13:13 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី


 អបអរសាទរឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ 

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៧ ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Vuong Dinh Hue បាន​អញ្ជើញ​ទៅ​ដាក់​​កម្រងផ្កា អូជធុបរំលឹកវិញ្ញាណក្ខ័ន្ឌបណ្ដាយុទ្ធជនពលី នៅឈាបនដ្ឋានជាតិ ផ្លូវលេខ៩ និង​ឈាបនាដ្ឋាន​ជាតិ​ Truong Son នៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម)។
 
នាព្រឹក​ថ្ងៃដដែល នៅស្រុក Cam Lam ខេត្ត Khanh Hoa បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃ​ទិវា​យុទ្ធជន​ពិការ យុទ្ធជនពលី (ថ្ងៃទី២៧ខែកក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧)​ និង​ពិធីបើក​សម្ពោធន៍​មណ្ឌល​រំលឹកវិញ្ញាណក្ខ័ន្ឌយុទ្ធជន Gac Mac ។
 
ក៏ក្នុងព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការមជ្ឈឹម​ រណសិរ្សមាតុភូមិ​វៀត​ណាម​ លោក​ Tran Thanh Man និង​ក្រុមការ​ងារ​បាន​អញ្ជើញ​ទៅសាកសួរ​សុខ​ទុក្ខ ​និង​ជូនអំណោយ​វីរអ្នកម្តាយ​វៀត​ណាម​ និងយុទ្ធជន​ពិការ នៅក្នុងតំបន់ទីក្រុង Da Nang។
 
នាថ្ងៃដដែល នាយ​ឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការ​ពារប្រទេស ​បាន​អញ្ជើញទៅ​សាកសួរ​សុខ​ទុក្ខ និង​ជូនអំណោយបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Thuan Thanh ខេត្ត Bac​ Ninh។
 
មុននោះ នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅមណ្ឌលកេរ្តិ៍តំណែលពិសេសជាតិ កំពែងបុរាណ Quang Tri បានប្រព្រឹត្ត​ទៅមហាពិធី​បង្សុកូល​ ឧទ្ទឹសកុសល​ជូនដល់វិញ្ញាណ​ខ័ណ្ឌយុទ្ធជន​ពលី​។ មហា​ពិធីនេះ​ជាឱកាសមួយ​ដើម្បីប្រជាជន​ម្នាក់ៗ រំលឹកឡើង​វិញ​នូវប្រពៃណី​តស៊ូប្រឆាំង​ដ៏អងអាច​ក្លាហាន ​ពលីកម្ម​របស់យុទ្ធជន​នានា ក្នុង​ការតស៊ូប្រឆាំងក្នុងរយៈ​ពេល៨១ថ្ងៃ ការពារកំពែងបុរាណ Quang Tri។ លោក Doan Van Hai ប្រធាន​សហជីព​ធនាគារ​គោលនយោបា​យ សង្គមកិច្ចវៀតណាម បានអោយដឹងថា៖
 
“ ខ្ញុំគិតថា៖កំពែងបុរាណ Quang Tri ជាទីកន្លែងគូសសញ្ញាសំខាន់ អំពី​ពលីកម្មដ៏ធំធេង​របស់ជំនាន់ជី​ដូន​ជីតា ​ដើម្បី​ឯករាជ្យ ​សេរីភាពរបស់ប្រទេស​ជាតិ។ ​យើងខ្ញុំបានកំណត់​នេះជាអាស័យដ្ឋាន​ក្រហម ដើម្បី​រៀប​ចំ​បណ្ដា​​ដំណើរ​ទស្សនកិច្ចមក​ទីនេះជាប្រចាំឆ្នាំ ​សំដៅអប់រំអំពី​ប្រពៃណីបដិវត្តន៍​ នឹករលឹក​អំពីគុណ​បំណាច់របស់​វីរយុទ្ធជន ពលី៕”

 


 អបអរសាទរឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ