21/05/2017 11:31 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ១២៧ទិវាកំណើតលោកប្រធានហូជីមិញ


បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ១២៧ទិវាកំណើតលោកប្រធានហូជីមិញ 

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៧ នៅប្រទេសឥណ្ឌា​បានប្រព្រឹត្ត​ទៅពិធីមិទ្ទិញ​ជាច្រើន​ រំលឹក​ខួបអនុស្សាវរីយ៍លើកទិ ១២៧ទីវាកំណើត​លោកប្រធាន​ហូជីមិញ​ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ -ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧)។ នាព្រឹកថ្ងៃទី១៩ ខែឧសភា ​នៅរដ្ឋ Telangana   និង Andhra Pradesh, អង្គការ​សន្តិភាព​ និង​សាមគ្គីភាពឥណ្ឌា(AIPSO) បានរៀបចំ​ពិធីរំ​លឹក​ខួប​អនុស្សាវរីយ៍​ទិវានេះ។​ នារសៀលថ្ងៃទី១៩ឧសភា នៅទីក្រុង Kolkata បែកខាងលិចរដ្ឋ Bengal ​គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាម នៅតំបន់ប៉ែកខាងលិចរដ្ឋ Bengal (IVSC) ក៏បានរៀប​ចំពិធី​ខួប​អនុស្សាវរី​យ៍​លើកទី១២៧​ទិវាកំណើត​លោក​ប្រធាន​ហូជីមិញ ដ៏មហោឡារឹកផងដែរ។

​នៅបារាំង នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ គណប្រតិភូតុលាការប្រជាំជនវៀតណាម ដឹកនាំដោយ​ចៅក្រមតុលាការប្រជាជន លោក Truong Hoa Binh ដែលកំពុង​បំពេញ​ទស្សនកិច្ច​នៅបារាំង និងរួមជាមួយស្ថានទូត វៀត ណាម ប្រចាំនៅបារាំង​ រៀបចំ​សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៧ទិវាកំណើតលោកប្រធានហូជីមិញ​។ ថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានអះអាងថា៖
 
“ដំណើការធ្វើបដិវត្តន៍នៅតំបន់ជាច្រើនលើពិភពលោក ចាប់ពីច Marseille ដល់ទីក្រុងបារីស  Montreuil, Tours, Le Havre...ក៏ដូច​ជានៅ​ប្រទេស​​ជាច្រើន​ទៀត​ បាននាំ​លោកប្រធាន​ហូជីមិញ ​ក្លាយទៅជាយុទ្ធជន​បដិវត្តន៍​ឆ្នើម​។ លោក​ប្រធានបាន​​ដឹកនាំបដិវត្តន៍​វៀតណាម ​រំដោះប្រទេសជាតិ ឯកភាពប្រទេសជាតិ ​ក៏ដូចជាក្នុងដំណាក់កាលអភិវឌ្ឍន៍និងធ្វើស​មាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន។
 
នៅរុស្ស៊ីនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វិទ្យាស្ថានហូជីមិញនៅ Saint Petersburg បានរៀបចំសិក្ខាសាលា​វិទ្យាសាស្ត្រ៖ ​“ ហូជីមិញ​និង១០០​ឆ្នាំបដិវត្តន៍​ខែតុលា​នៅ​រុស្ស៊ី”​៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ