08/09/2015 09:29 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិវៀតណាមនៅឯបរទេស


បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិវៀតណាមនៅឯបរទេស

នៅទីក្រុង Brussels នាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថានទូតវៀតណាមប្រចាំ​នៅ​ព្រះរាជាណាចក្រ​បែលហ្សីក និង Luxembourg បានរៀបចំពិធីរំលឹកខួប​អនុស្សាវរីយ៍​​លើកទី ​៧០ ទិវាបដិវត្តន៍ខែសីហា បុណ្យជាតិវៀតណាម(ថ្ងៃទី២​ ខែកញ្ញា)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Vuong Thua Phong បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានជាច្រើនរបស់បងប្អូនជាជនវៀតណាមនៅប្រទេសសាម៉ីក្នុងបុព្វហេតុ​កសាងនិងការពារមាតុប្រទេស។

នៅទីក្រុង Maputo នាពេលថ្មីៗនេះ ស្ថានទូតវៀតណាម​ប្រចាំនៅ ​Mozambique បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបដិវត្តន៍ខែ​សីហា បុណ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា)។  ក្នុងឱកាសនេះដែរ ​ស្ថានទូត​វៀត​ណាម និងសហគមន៍ជនវៀតណាមនៅ Mozambique បានរៀបចំសកម្មភាពជា​ច្រើនដូចជា៖ការតាំងពិព័រណ៌រូបថត និងឯកសារ ស្ដីពីទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរ ជំនួបប្រាស្រ័យស្ដីពី ៧០ឆ្នាំផ្នែកការទូតវៀតណាម និងសកម្ម​ភាពកីឡាកាយសម្ព័ន្ធនានាទៀតផង។

នាថ្ងៃទី៦ ខែកញ្ញា សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅម៉ាកាវ (ចិន) ក៏បានរៀបចំពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបដិវត្តន៍ខែសីហា បុណ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ