21/06/2017 10:31 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាសារព័ត៌មានបដិវត្តិន៍វៀតណាម


បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាសារព័ត៌មានបដិវត្តិន៍វៀតណាម 

រំលឹកខួប​អនុស្សាវរីយ៍លើកទី៩២ ទិវាសារព័ត៌មានបដិវត្តន៍​វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥-ថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០១៧) នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៧ សមាគមន៍អ្នកកាសែតខេត្ត Thua Thien – Hue បាន​រៀប​ចំ​ពិធីប្រគល់​រង្វាន់សារព័ត៌មានខេត្ត លើកទី១០ឆ្នាំ២០១៧។ ក្នុង​ឱកាស​នេះ សមាគម​អ្នក​កាសែត​ខេត្ត​ Thua Thien – Hue និងស្ថាប័នសារព័ត៌​មាន​មជ្ឈឹម ​និងតំបន់​ក្នុងខេត្ត​ បានរៀប​ចំសកម្មភាព​ជាច្រើន​រំលឹកខួប​អនុស្សាវរីយ៍លើ​កទី៩២ទិវាសា​រព័ត៌មាន​បដិវត្តន៍​វៀតណាម។ 
 
នាថ្ងៃដដែល សមាគ​មអ្នកកាសែតខេត្ត Nam Dinh បានបូកសរុប ប្រគល់រង្វាន់សារព័ត៌មានខេត្ត Nam Dinh លើកទី​៣​ និងជ្រួតជ្រាបមាត្រាចំនួន១០នៃការកំ​ណត់សិល​ធម៌មុខ​របរ​អ្នក​កាសែត​។ នៅទី​នេះ អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Nam Dinh លោក Bach Ngoc ​Chien ​បានសង្កត់​ធ្ងន់ថា៖ ក្នុងដំណើរ​ការ​ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍន៍ អ្ន​កកាសែត​ត្រូវប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ស្ថាន​ភាពស្មុគ​ស្មាញ ដូច្នេះ​អ្នកយក​ព័ត៌មាន​ត្រូវលើក​កំពស់ជំនាញ​អាជីព អនុវត្តការ​កំណត់​សិលធម៌​មុខរបរ​ប្រកប​ដោយល្អ​ប្រសើរ​។ ក្នុងឱ​កាសនេះ​ ថ្នាក់ដឹក​នាំខេត្ត Nam Dinh បានអញ្ជើញទៅជូន​ពរ​កម្មាភិបាល​ អ្នកយក​ព័ត៌មាន​នៅស្ថាប័ន​សារព័ត៌​មាន​នានា​ក្នុង​ខេត្ត។​
 
នារសៀលថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ​២០១៧​ គណៈកម្មាធិការឃោសនាខេ​ត្ត Hoa Binh បានរួមសហកា​រជា​មួយស​មាគម​អ្នកកាសែត​ខេត្ត រៀប​ចំជំនួ​ប​ប្រាស្រ័យ​រំលឹក​ខួបអនុស្សាវរីយ៍​ទិវាសារ​ព័ត៌​មាន​បដិវត្តិន៍​វៀត​ណាម​ផង​ដែរ​។

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ