12/09/2016 11:39 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរៀបចំពិធីបុណ្យ Trung Thu សំរាប់កុមារក្រីក្រនៅភូមិភាគកណ្ដាលវៀតណាម

ក្នុងឱកាសទិវាបុណ្យ Trung Thu ឆ្នាំ២០១៦  (ទិវាបុណ្យព្រះច័ន្ទ​ពេញបូណ៌មី)  នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh និងគណៈប្រតិភូមូលនិធិគាំពារកុមារវៀតណាមបានអញ្ជើញ​ទៅ​សាក​សួ​រសុខទុក្ខ និងជូនអំណោយចំពោះកុមារក្រីក្រនៅខេត្ត Quang Tri (ភាគ​កណ្ដាល​វៀតណាម)។​នៅទីនេះ អនុប្រធាន​រដ្ឋ លោកស្រី Dang Thi Ngoc Thinh ​បានប្រគល់អាហាររូបករណ៍ចំនួន ១០០ សំរាប់កុមារជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxinនិងអាហារូបករណ៍ចំនួន ១០០ សំរាប់កុមារនៅតំបន់ឆ្នេរសមុទ្រ។


ក្នុងឱកាសទិវាបុណ្យ Trung Thu ឆ្នាំ២០១៦ (ទិវាបុណ្យព្រះច័ន្ទ​ពេញបូណ៌មី) នាថ្ងៃទី១១កញ្ញា អនុប្រធានរដ្ឋវៀតណាម
លោកស្រី Dang Thi Ngoc Thinh និងគណៈប្រតិភូមូលនិធិគាំពារកុមារវៀតណាម បានអញ្ជើញ​ទៅ​សាក​
សួ​រសុខទុក្ខ និងជូនអំណោយចំពោះកុមារក្រីក្រនៅខេត្ត Quang Tri
 
មុននោះ នាយប់ថ្ងៃទី១០ កញ្ញា នៅខេត្ត Quang Binh អនុប្រធានរដ្ឋវៀត​ណាម​ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមកម្មវិធី៖​ សប្បាយរីករាយទិវាបុណ្យ Trung Thu រួមជាមួយកុមារនៅតំបន់ឆ្នេរសមុទ្រ​ ភូមិភាគកណ្ដាលវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ