29/03/2015 12:43 GMT+7 Email Print Like 0

បណ្ដាសកម្មភាពផ្សព្វផ្សាយវប្បធម៌វៀតណាមនៅអូស្ត្រាលី


បណ្ដាសកម្មភាពផ្សព្វផ្សាយវប្បធម៌វៀតណាមនៅអូស្ត្រាលី

អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth (អូស្ត្រាលី)​ ទើបនឹងបានរៀបចំ​សកម្មភាព​ជាច្រើន សំដៅផ្សព្វ​ផ្សាយ​វប្បធម៌​វៀត​ណាម ទៅកាន់​មិត្តភក្តិ​អូស្ត្រាលី។ នៅទីក្រុង​Perth តាំង​ពិព័រណ៌​បណ្ដា​បេតិក​ភ័ណ្ឌវៀត​ណាម​លើក​ទី២ បានប្រព្រឹត្ត​ទៅ​ក្នុងក្របខ័ណ្ឌស​ប្ដាហ៍បេតិ​កភ័ណ្ឌ​នៅរដ្ឋ Westend Australia ពីថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៤​ខែមិនា​ឆ្នាំ២០១៥។
  
ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី២១ខែមិនាឆ្នាំ២០១៥ ក្នុងតួនាទី​ជាប្រធានក្រុម​បណ្ដា​ស្ថាប័ន​ដំណាង​របស់​អាស៊ាន​នៅរដ្ឋ Westend Australia អគ្គកុងស៊ុលវៀត​ណាម បានរួមសហការជាមួយ​អគ្គកុងស៊ុល​នៃបណ្ដា​ប្រទេស​អាស៊ាន និងសមាគមនារីជនបទ​រដ្ឋ Westend Australia រៀប​ចំពិ​ធីរំ​លឹក​ខួប​អនុស្សា​វរីយ៍​ទិវា​​នារី​អន្តរ​ជាតិ​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ