03/06/2017 11:48 GMT+7 Email Print Like 0

បណ្ដាសកម្មភាពជួយជ្រោមជ្រែង”សប្ដាហ៍សមុទ្រនិងកោះវៀតណាម”ឆ្នាំ២០១៧

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅឆ្នេរសមុទ្រ Cua Tung ស្រុក Vinh Linh ខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីមិទ្ធិញ​ជួយជ្រោមជ្រែងទិវាមហាសាគរ (ថ្ងៃទី៨មិថុនា) និង” សប្ដាហ៍កោះសមុទ្រ​វៀត​ណាម​ឆ្នាំ​២០១៧​”​ និង​បើក​ការតាំងពិព័រណ៌ចល័តផែនទី តាំងបង្ហាញវត្ថុប្រវត្តិសាស្ត្រ “ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”។ ក្នុងសប្ដាហ៍កោះសមុទ្រវៀតណាម ឆ្នាំ២០១៧ ខេត្ត Quang Tri បាន​ស្នើអោយស្ថាប័នគ្រប់ជាន់ថ្នាក់និងតំបន់ត្រូវបន្តការងារឃោសនាផ្សព្វផ្សាយអំពី​គោល​មាគា៍​ គោលការណ៍​​  ទស្សនះ គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋអំពីបញ្ហាសមុទ្រកោះជំរុញខ្លាំងការងារផ្សព្វផ្សាយអំពីមូលដ្ឋាន ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិអះអាងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ​កោះ Hoang Sa, Truong Sa។ ថ្លែងមតិនៅទីនេះ លោក Ha Sy Dong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានលើកច្បាស់ថា៖ 

“ សប្ដាហ៍កោះសមុទ្រវៀតណាមដោយប្រធានបទដើម្បីអនាគតរបស់យើងមានអត្ថន័យដ៏សំខាន់ ដោយមានគោលបំណងអោយមនុស្សគ្រប់រូបត្រូវរួមដៃ ការពារបរិស្ថានសមុទ្រមានការទទួលខុសត្រូវថែមទៀត ក្នុងការសម្អាតសមុទ្រ កុំដើម្បីផលប្រយោជន៍ខាងសេដ្ឋកិច្ច ហើយបំផ្លាញ់បរិស្ថានសមុទ្រ។ ឃោសនាយ៉ាងជ្រាលជ្រៅនិងទូលំទូលាយសំរាប់ប្រជាជនគ្រប់ស្រទាប់អំពីភូមិសាស្ត្រ តួនាទី សក្ដានុភាព របស់សមុទ្រ​កោះ​វៀត​ណាម​ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ