02/03/2016 10:39 GMT+7 Email Print Like 0

បណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ


បណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០៦ឆ្នាំ ទិវានារីអន្តរជាតិ (ថ្ងៃ​ទី​៨ ខែ​មិនា) និង៣០​ឆ្នាំប្រគល់​រង្វាន់ Kovalevskaia សម្ព័ន្ធសមាគមនារីវៀតណាម នឹង​រៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ក្នុងខែមិនា ឆ្នាំ២០១៦។ ពិធី​រំលឹក​ខួប​អនុស្សាវ​រីយ៍លើក​ទី៣០ ទិវារង្វាន់ Kovalevskaia និងពិធីប្រគល់​រង្វាន់ Kovalevskaia ឆ្នាំ ២០១៥​នឹងប្រ​ព្រឹត្ត​ទៅនាថ្ងៃ​ទី​៦​មិនា ដើម្បី​លើកសរសើរ និងលើកទឹកចិត្តបណ្ដាអ្នកវិទ្យា​សាស្ត្រនារី ខំប្រឹ​ងប្រែង រួម​វិភាគ​ទាន​ចំពោះ​ការ​អភិវឌ្ឍន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា​របស់​ប្រទេសជាតិ ក្នុងដំណាក់កាលជំរុញ​ខ្លាំង​ ឧស្សាហូបនីយកម្ម ទំនើប​ភាវូបនី​យកម្មប្រទេស​ជាតិ វាយតំលៃនិងកត់សម្គាល់​នូវបណ្ដា​ការរួមវិភាគ​ទានរបស់​ បណ្ដាបញ្ញាវន្តនារី សមូហ​ភាព បុគ្គល អ្នកវិទ្យាសាស្ត្រនារី ដែលទទួលបាន​រង្វាន់ Kovalevskaia ចំពោះប្រទេស​ជាតិ ចលនានា​រី​និង​ជំរុញ​សមភា​ពភេទ​ ក្នុងរយៈពេល​៣០​ឆ្នាំកន្លងទៅ។
 ​
នាថ្ងៃទី៧ មិនា សារមន្ទីរនារីវៀតណាម នឹងរៀបចំការតាំងពិព័រណ៌៖ទប់ទល់​ នឹងគ្រោះធម្មជាតិ-រឿង​និទាន​អំពី​នារី​។ ជាពិសេស​ ក្នុង​ខែមិនា នឹង​ប្រព្រឹត្តទៅសកម្ម​ភាពនៃ ខែសៀវភៅនារីនៅ​ទីក្រុង​ហាណូយ និងទីក្រុង​ហូជីមិញ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ