06/12/2015 11:33 GMT+7 Email Print Like 0

បណ្ដាសកម្មភាពក្នុងទិវាអន្តរជាតិរបស់អ្នកស្ម័គ្រចិត្ត


បណ្ដាសកម្មភាពក្នុងទិវាអន្តរជាតិរបស់អ្នកស្ម័គ្រចិត្ត

នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​ ទិវា​អន្តរជាតិ​ជន​ស្ម័គ្រ​ចិត្ត (ថ្ងៃទី​៥ខែ​ធ្នូ) បានប្រព្រឹត្តទៅទិវាស្ម័គ្រចិត្តជាតិ៖ បេះដូងស្ម័គ្រចិត្ត ២០១៥ ដោយ​មាន​​ការ​ចូលរួម​របស់​អង្គ​ភាព​ស្ម័គ្រចិត្ត​ចំនួន​៥០។ នៅទីនេះ បណ្ដា​អ្នកស្ម័គ្រចិត្តវៀតណាម ចូល​រួមសកម្មភាពជាក់ស្ដែង និងសម្បូរបែប។ ចលនាស្ម័គ្រ​ចិត្តរបស់វៀតណាម ក្នុងរយៈពេលកន្លងទៅ បាន​ប្រព្រឹត្ត​ទៅយ៉ាងសម្បូរបែប និងច្នៃ​ប្រឌិត​ថ្មី​ជា​ច្រើន​។ លោក Nguyen Phi Long លេខាមជ្ឈឹមសម្ព័ន្ធសមាគម និងជាប្រ​ធាន​មជ្ឈឹម​សម្ព័ន្ធ​សមាគម​យុវជន​វៀត​ណាម បានអោយដឹងថា៖​

“​សកម្មភាពស្ម័គ្រចិត្តរបស់វៀតណាមបំបេញបានយ៉ាងល្អការងារតភ្ជាប់ស​ហគមន៍ និងការចែករំលែកភារកិច្ច ការ​ទទួល​ខុសត្រូវរវាងមិត្តយុវជន និងប្រជាជន​នៅតំបន់ជួយការលំបាក។ នេះគឺ​ជាមូលដ្ឋាន​ហ្វឹក​ហាត់​របស់​មិត្ត​យុវជន​នានា។”

ក៏ក្នុងព្រឹកថ្ងៃទី៥ ខែធ្នូ សម្ព័ន្ធសមាគមយុវជនវៀតណាមទីក្រុងហូជីមិញ បាន​រៀបចំទិវាអន្តរជាតិ បណ្ដា​ជន​ស្ម័គ្រ​ចិត្ត លើក​ទី៣ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ