17/04/2015 10:47 GMT+7 Email Print Like 0

បណ្ដារដ្ឋមន្ត្រីការបរទេស G7 ចេញសេចក្តីប្រកាសស្តីពីបណ្ដាបញ្ហាពិភពលោក

បណ្ដារដ្ឋមន្ត្រីការបរទេស G7 ចេញសេចក្តីប្រកាសស្តីពីបណ្ដាបញ្ហាពិភពលោក (Image: VNA)
នារសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៥ តាមម៉ោងតំបន់ សន្និសីទថ្នាក់រដ្ឋមន្ត្រីការ បរទេស​ក្រុម​បណ្ដា​ប្រទេស​ឧស្សាហកម្មអភិវឌ្ឍន៍ G-7 បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការនៅទីក្រុង Lubeck ភាគខាង​ជើងអាល្លឺម៉ង់។ សន្និសីទបានចេញសេចក្តីប្រកាសរួមចុងក្រោយដែលផ្តោតទៅលើរាល់បញ្ហាក្តៅគគុក​លើស​កល​លោកនិងសេចក្តីថ្លែងការណ៍ដោយឡែកស្តីពីសន្តិសុខនាវាចរណ៍។ ក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់​សន្និសីទ​​បណ្ដារដ្ឋមន្ត្រីការបរទេស  G-7 បានពិភាក្សាអំពីបញ្ហាក្តៅគគុកចំនួន ១១ លើសកលលោក ក្នុង​នោះ​​ សង្កត់​ធ្ងន់ទៅលើវិបត្តិនៅអ៊ុយក្រែនតួនាទីរបស់រុស្ស៊ីនិងបញ្ហាសន្តិសុខនាវាចរណ៍។ សេចក្តីប្រកាស​នេះ​បានអំពាវនាវឲ្យរុស្ស៊ីដើរតួនាទីសកម្មជាងទៀតក្នុងជំលោះនៅអ៊ុយក្រែនដើម្បីភាគី​ប្រឆាំងប្រតិបត្តិតាម​កិច្ច​​ព្រម​ព្រៀង​ទីក្រុង Minsk។ សេចក្តីប្រកាសពោលខាងលើក៏បានអំពាវនាវឲ្យភាគីនានាប្រតិបត្តិតាមបទ​ឈប់​​បាញ់ដកអាវុធ​ធុ​ន​​ធ្ងន់​ចេញ​ពីតំបន់ជំលោះដែរ។ G-7 ក៏បានប្រកាសគាំទ្រតួនាទីជាស្ពាពតភ្ជាប់​របស់​អា​ល្លឺ​ម៉ង់និងបារាំងសំដៅដោះស្រាយជំលោះនៅអ៊ុយក្រែន។

ទាក់ទិនដល់បញ្ហាសន្តិសុខនាវាចរណ៍ បណ្ដារដ្ឋមន្ត្រី G-7 បានចេញសេចក្តីថ្លែងការ ណ៍ដោយឡែក​ស្តីពី​បញ្ហានេះ​។ សេចក្តីថ្លែងការណ៍សន្តិសុខនាវាចរណ៍នៃ G-7   រួមមានចំណុចចំនួន ១១ ក្នុងនោះសង្កត់ធ្ងន់​ទៅ​លើ​​សារៈសំខាន់នៃនាវាចរណ៍ ក្នុងជីវភាពរស់នៅនិងអាជីវកម្ម។ ទន្ទឹមនឹងនោះ សេចក្តីថ្លែងការណ៍​បាន​សង្កត់​ធ្ងន់ទៀតថា៖ យើងអាចប្រឆាំង​បណ្ដាការគំរាម​កំហែង​ចំពោះ​សន្តិសុខនាវាចរណ៍ ប្រសិនបើ យើង​សហប្រតិបត្តិការ​ដោយឈរលើមូលដ្ឋានច្បាប់និងការសម្រុះសម្រួល ធ្វើសកម្មភាពរវាងប្រទេស​នានា​លើ​ពិភព​លោក។ រដ្ឋមន្ត្រីការបរទេស G-7  គ្រប់រូប បានសន្យាគោរពសណ្តាប់ធ្នាប់នាវាចរណ៍​ដោយឈរលើ​ច្បាប់​អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ស្ថានភាព​នៅ​សមុទ្រខាងកើតនៅត្រូវបានត្រួតពិនិត្យ ព្រមទាំង ប្រឆាំងជំទាស់រាល់សកម្មភាពដោយឯកតោ ភាគី​ដែល​ធ្វើឲ្យស្ថានភាព​ក្នុងតំបន់ស្គុគស្មាញ។  G-7 ប្រឆាំងជំទាស់យ៉ាងខ្លាំងរាល់ឧបាយកលប្រកាស​អធិបតេយ្យ​ភាព​​ទៅ​លើដែនដីនិងសមុទ្រតាមរយៈការគំរាម កំហែងឬការដាក់សម្ពាធន៍និង​ការប្រើប្រាស់​អំពើ​ហឹង្សា​។ ក្រៅ​ពីនោះ G-7  ក៏បាន​អះអាងនូវសារៈសំខាន់នៃកិច្ចព្រមព្រៀ​​ង​ឬវិធានការ​ដោះស្រាយ​ជំលោះ​ក្នុង​តំ​បន់​ដោយ​សន្តិវិធីព្រមទាំងអំពាវនាវជំរុញការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង​កើត (COC) យ៉ាង​ឆាប់​ៗ គាំ​ទ្រ​ខ្លាំងសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ ខាងកើត (DOC) ។ ទាក់​ទិន​ដល់​បញ្ហា​អ៊ីរ៉ង់ បណ្ដារដ្ឋមន្ត្រីការបរទេស G-7  អំពាវនាវឲ្យ Tehran សហប្រតិបត្តិការ​ជា​បន្ត​ជាមួយ​ទីភ្នាក់​ងារ​ថាម​ពល​បរមាណូអន្តរជាតិ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ