31/01/2015 18:40 GMT+7 Email Print Like 0

បណ្ដារដ្ឋមន្ត្រីការបរទេស EU បើកទូលាយបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី


បណ្ដារដ្ឋមន្ត្រីការបរទេស EU បើកទូលាយបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី (Image: VNA)

នាថ្ងៃ​ទី ២៩ខែ​មករា​ឆ្នាំ២០១៥​ រដ្ឋ​មន្ត្រីការ​បរទេស​បណ្ដា​ប្រទេស​ជាសមា​ជិក​នៃ សហ​ភាព​អឺរ៉ុប (EU)​ បាន​​ឯកភាព​បំពេញ​បន្ថែម​មុខ​សញ្ញា​ធ្វើមួយ​ចំនួន​ចូល​ក្នុង​បញ្ជីរាយ​នាម​ដាក់​ទណ្ឌកម្ម​ដែល​ទាក់​​ទិន​ដល់​តួ​នាទីរបស់​រុស្ស៊ី​ក្នុង​វិបត្តិ​នៅអ៊ុយ​ក្រែន។ កាយ​វិការ​នេះ ត្រូវ​បាន​ចាត់​ទុក​នឹង​បង្កើន​ភាព​​តាន​តឹង​រវាង​រុស្ស៊ី​និង ​EU ​ថែម​ទៀត។ អធិប្បាយ​សេចក្តី​សម្រេច​ពោល​ខាង​លើ​តំណាង​ជាន់​ខ្ពស់​​ទទួល​បន្ទុក​គោល​នយោ​បាយសន្តិ​សុខ​និង​កិច្ចការ​បរទេស​របស់​ EU លោក​ស្រី Federica Mogherini​ ​បានចាត់​ទុក​ថា៖ ស្ថាន​ភាព​នៅតំបន់​ខាង​កើត​អ៊ុយ​ក្រែន​កំពុង​ក្លាយ​ទៅជា​អា​ក្រក់​ទៅ​ៗ​ ដោយ​ហេតុនេះ​នាំឲ្យ​ EU ត្រូវ​បង្កើន​ការដាក់​សម្ពាធ​ទៅលើ​រុស្ស៊ី​។​ នាថ្ងៃ​ដដែល​នៅកិច្ច​ប្រជុំ​របស់​​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍​អង្គ​ការ​សន្តិ​សុខ​និងសហ​ប្រតិបត្តិ​ការ​អឺរ៉ុប (OSCE)​ តំ​ណាង​​​របស់​រុស្ស៊ី​ប្រ​ចាំ​​នៅ​ OSCE ​លោក​ Andrei Kelin បាន​ប្រកាស​ថា៖ រុស្ស៊ី​មិន​ឃើញ​សញ្ញា​ណា​មួយ​​ដែល​បង្ហាញ​​ថា៖ Kiev​ ត្រៀម​ខ្លួន​ជាស្រេច​បញ្ចប់​សកម្ម​ភាព​យោធានិង​ដំណើរ​ការ​សន្ទ​នា​ជាមួយ​កំលាំង​ប្រឆាំង​នៅ​តំ​​បន់​​ខាង​កើត​ក្នុង ​ពេល​ដែល​អ៊ុយ​ក្រែន​បានផ្សាយ​ព័ត៌មាន​ខុស​ឆ្គង​អំពី​វត្តមាន​របស់​កង​ទ័ព​រុស្ស៊ី​នៅ​​ប្រទេស​នេះ​សំដៅ​ទាមទារ​ឲ្យលោក​ខាងលិច​ជួយឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​និង​យោធា​។ លោក​ Kelin បាន​​អំពាវនាវ​ឲ្យ​អា​មេ​រិក​​និងបណ្ដា​ប្រទេសផ្សេ​ង​ៗបញ្ចប់​ការ​បើក​ដៃ សំរាប់​បណ្ដា​កំលាំង​គាំទ្រ​សង្គ្រាម​​ ក៏ដូចជា​ជំរុញ​រាល់​សកម្ម​ភាព​យោ​ធា​​នៅតំប​ន់ខាងកើត​អ៊ុយក្រែន​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ