22/11/2017 09:53 GMT+7 Email Print Like 0

បណ្ដារដ្ឋមន្ត្រីការបរទេស ASEM ឯកភាពបង្កើនទំនាក់ទំនងដៃគូដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព


 បណ្ដារដ្ឋមន្ត្រីការបរទេស ASEM ឯកភាព
បង្កើនទំនាក់ទំនងដៃគូដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព 

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ​ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ​ទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់​ម៉ា សន្និសីទថ្នាក់រដ្ឋមន្ត្រី​ការបរទេស វេទិកាសហប្រតិ​បត្តិការ អាស៊ី - អឺ​រ៉ុប (ASEM) លើកទី១៣ ប​ន្តថ្ងៃធ្វើការ​ទី ២។ នៅទីនេះ បណ្ដារដ្ឋមន្ត្រីបានដំណើរការស​ម័យប្រជុំស្ដីពី "បញ្ហាអន្តរ​ជាតិនិង​តំបន់" ជាពិសេស​គឺបញ្ហាទាក់ទិន​ដល់សន្តិភាព សន្តិសុខ លទ្ធិភេរវកម្មនិយម ​និងសន្តិសុខនាវាចរណ៍។

 អង្គ​សន្និសីទបានអះអាងនូវការសន្យារួម ក្នុងកិច្ចខិតខំប្រឹងប្រែងធានា​សន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿង សន្តិសុខ ​សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសច​រណ៍ និងពាណិជ្ជកម្មសេ​រី។ លើក​កម្ពស់​វិធានការ​កសាង​ទំនុក​ទុកចិត្ត គោលការណ៍ទប់ស្កាត់ការ​ប្រើប្រាស់ ឬការគំរាមកំហែងប្រើប្រាស់​កម្លាំងអាវុធ ហើយដោះ​ស្រាយ​ជំលោះតាម​សន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្ត​រ​ជាតិ ក្នុងនោះមា​នអនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពីច្បាប់​សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។

អញ្ជើញ​ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេសវៀត​ណាម លោក Pham Binh Minh បាន​សង្កត់​ធ្ងន់ថាវៀត​ណាម គាំទ្ររាល់ការខិត​ខំប្រឹងប្រែង របស់សហគមន៍​អន្តរជាតិដែល​សមស្រប​តាមធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ​ដើម្បីស្វែងរក​ដំណោះស្រាយ​សន្តិភាពប្រកប​ដោយនិរន្តរភាព​សម្រាប់ជំលោះនៅមជ្ឈឹមបូព៌ា ​អាហ្រ្វិក និងអាស៊ី។ លោក Pham Binh Minh បានសង្កត់​ធ្ងន់ថាវៀត​ណាម និងបណ្ដាប្រទេសអា​ស៊ានបាន និងកំពុងរួម​សហការ​យ៉ាងជិត​ស្និទ្ធជាមួយ​សហគមន៍​អន្តរជាតិ ដើ​ម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ ​សុវត្ថិភាព សេរីភាព​នាវាចរណ៍ អាកាសចរណ៍​នៅសមុទ្រខាង​កើត និងធានាសិទ្ធិជួញដូ​រពាណិជ្ជកម្មនៅក្នុង និង​ក្រៅតំបន់។ វៀតណាម​បានអបអរសាទរ​ចំពោះការដែល​អាស៊ាន និងចិន បានអនុ​ម័តលើក្របខ័ណ្ឌក្រមប្រតិបត្តិ សំរាប់ភាគីទាក់​ទិននានានៅ​សមុទ្រខា​ង​កើត (COC) និងដំណើរការជាផ្លូវ​ការកិច្ចចរចាសម្រាប់ COC​ ប្រកបដោយភា​ពជាក់ស្ដែង និងប្រសិទ្ធភាព។​

​នារសៀលថ្ងៃទី២១ ខែវិច្ឆិកាសន្និសីទថ្នាក់រដ្ឋមន្ត្រី​ការបរទេស ASEM លើកទី ១៣ បានបិទបញ្ចប់ និងអនុម័តលើសេចក្ដី​ថែងការណ៍ថ្នា​ក់ប្រធាន ដោយមានសេចក្ដីសម្រេចចិត្តសំខា​ន់ៗជាច្រើន ហើយ​បញ្ជូន​សារ​ដ៏​ខ្លាំង​ក្លារបស់សមាជិក ASEM អំពីការសន្យាបង្កើនទំនាក់​ទំនងដៃគូអាស៊ី អឺរ៉ុប ​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកប​ដោយនិរន្តរភាព ព្រមទាំង​តម្រង់​ទិសសម្រាប់​កិច្ចសហប្រតិបត្តិការ​នៃវេទិកានាពេល​អនាគត​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ