08/07/2015 10:02 GMT+7 Email Print Like 0

បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ក្រុម P5+1 ដំណើកិច្ចប្រជុំមុនកាលកំណត់


បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ក្រុម P5+1 ដំណើកិច្ចប្រជុំមុនកាលកំណត់ (Image: VNA)

នាថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៥ រដ្ឋមន្ត្រីបណ្ដាប្រទេសក្នុងក្រុម P5+1 បានចាប់ ផ្តើមកិច្ចប្រជុំនៅទីក្រុង Vienna (អូទ្រីស)។ កាយវិការនេះបានប្រព្រឹត្តទៅមុនកាលកំណត់ ១ ថ្ងៃ ដើម្បីភាគីនានាទទួលបានកិច្ចព្រមព្រៀងលើគ្រប់ជ្រុង​ជ្រោយអំពីកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។ នាបច្ចុប្បន្ន បណ្ដាបញ្ហាស្មុគស្មាញដែល កំពុងរារាំងដំណើរការសម្រេចកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រពោលខាងលើរួមមាន៖ ល្បឿននិងក្របខ័ណ្ឌលុបចោលបទដាក់ទណ្ឌកម្ម​ចំពោះអ៊ីរ៉ង់ លទ្ធភាពអភិវឌ្ឍន៍ គ្រឿងឧបករណ៍នុយក្លេអ៊ែរនាពេលអនាគតរបស់សាធារណៈរដ្ឋឥស្លាមនេះ និងទ្រង់ទ្រាយទាក់ទងផ្ទាល់របស់អ្នកសង្គេតការ អ.ស.ប. ជាមួយមូលដ្ឋានយោធានៅអ៊ីរ៉ង់។ នាថ្ងៃដដែល មន្ត្រីមួយរូរបស់អ៊ីរ៉ង់បានបញ្ជាក់ថា៖ វាសនានៃដំណើការចរចារនុយក្លេអ៊ែរនេះកំពុងស្ថិតក្នុងបាត​ដៃ​របស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសចូលរួមការចរចារ។ ទោះបីជាទទួលបានការបោះជំហានមួយចំនួនក្នុង ដំណើការចរចារនេះក្តី ប៉ុន្តែបញ្ហាមួយចំនួនមិនអាចដោះស្រាយបាននៅការចរចារថ្នាក់អ្នកជំនាញឬអនុរដ្ឋមន្ត្រីនៅឡើយ។

ផ្តោទៅលើការលុបចោលបទដាក់ ទណ្ឌកម្មក្នុងពេលកិច្ចព្រមព្រៀងទទួលបានមន្ត្រីរូបនេះបានចាត់ទុកថា៖ Tehran​ បានមានជំហានធ្វើសម្បទានសំដៅឆ្លើយតបនឹងសំណូមពររបស់មហាអំណាចដោយហេតុនេះ ភាគី​នា​នាគប្បីបង្ហាញសុឆ័ន្ទៈរបស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ