បណ្ដាមហាវិទ្យាល័យគុយបានិងអាមេរិកបើកទូលាយកិច្ចសហប្រតិបត្តិការ
បណ្ដាមហាវិទ្យាល័យគុយបានិងអាមេរិកបើកទូលាយកិច្ចសហប្រតិបត្តិការ (Al Jazeera)
នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ មហាវិទ្យាល័យ La Habana (UH) និងមហាវិទ្យាល័យ Johns Hopskin (JHU) មជ្ឈមណ្ឌលអប់រំជួរមុខចំនួន២របស់គុយបានិងអាមេរិកទទួលបានកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការឯកទេស តាមនោះតាំងពីឆ្នាំ២០១៦ តទៅនិស្សិតរបស់ JHU នឹងមានឱកាសរៀននៅ UH។ លោក Lori Citti នាយកការិយាល័យទទួលបន្ទុកការរៀនសូត្រនៅឯបរទេសរបស់ JHU បានឲ្យដឹងថា កម្មវិធីថ្មីនេះឆ្លើយតបនឹងការយកចិត្តទុកដាក់កាន់ច្រើនឡើងទៅលើគុយបារបស់មជ្ឈដ្ឋានអ្នកប្រាជ្ញានិងនិស្សិតអាមេរិកនិងជាផ្នែកមួយនៃគំរោងការណ៍រួមចងសម្ព័ន្ធរៀនសូត្រនៅឯបរទេស (CASA) ដែលទើបនឹងបានបណ្តាមហាវិទ្យាល័យល្បីឈ្មោះរបស់អាមេរិកដូចជា Hopkins, Brown, Columbia ជាដើមចាប់ផ្ដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម