16/06/2015 11:10 GMT+7 Email Print Like 0

បណ្ដាមន្ទីរ​ពេទ្យនៅវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ MERS


បណ្ដាមន្ទីពេទ្យនៅវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ MERS (VOV)

ក្រសួងសុខាភិបាល​វៀតណាម​បានរៀបចំសេណារី​អូ​ចំនួន​៣​ ដើម្បីប្រឆាំង​អាសន្ន​រោគ MERS សំដៅ​ទប់​ទល់​នឹង​លទ្ធ​ភាព​អាសន្ន​រោគនេះ​ឆ្លង​ចូលវៀត​ណាម។

​នៅក្រុង​ហាណូយ មន្ទីរ​សុខាភិបាល​ទីក្រុងហាណូយ​បានបង្កើត​ខ្សែមន្ទីរ​ពេទ្យ​ចំនួន​៥រួមមាន​មន្ទីរពេទ្យ​ពហុព្យា​បាល​ Dong Da មន្ទីរ​ពេទ្យ Saint Paul មន្ទីរពេទ្យ Thanh Nhan មន្ទីរពេទ្យ Bac Thang Long និងមន្ទីរពេទ្យ Ha Dong រៀប​ចំផែនការម្ចាស់​ការ​ក្នុង​ការដាក់​ដាច់ដោយ​ឡែក​ព្យាបាលសំរាប់ ​អ្នកជំងឺក្នុង​ករណីជាក់​ស្ដែង។ នា​បច្ចុប្បន្ន មន្ទីរ​ពេទ្យជំងឺត្រូពិក​មជ្ឈឹមជា​មន្ទីរ​ពេទ្យមួយ​ ក្នុងចំណោមមូលដ្ឋានចំនួន២ក្នុងវ​ទូ​ទាំង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ពិនិត្យ​ ត្រឹមត្រូវតាម​បទដ្ឋាន​អន្តរជាតិ។ ករណីរក​ឃើញ​អ្នកជំងឺ​ដែលសង្ស័យ​ឆ្លង MERS ដើម​ដំបូង​នឹង​បាន​បញ្ជូន​ទៅព្យាបាល​នៅមន្ទីរ​ពេទ្យ​ជំងឺត្រូពិក​មជ្ឈឹម។ នាយក​មន្ទីរ​ពេទ្យជំងឺ​ត្រូពិក Nguyen Van Kinh បាន​ឲ្យ​ដឹង​ថា៖​
 
“ក្នុងអំឡុង៤ម៉ោងយើងខ្ញុំនឹងមានលទ្ធផល​ភ្លាម ពីព្រោះនេះ​ជាបន្ទប់​ពិសោធន៍​ទំនើប​បំផុត។ នា​បច្ចុប្បន្ន​យើង​ខ្ញុំ​មាន​​ម៉ាស៊ីន​ចំនួន១២​អាចពិនិត្យ​បាន។ មុន​បង្អស់​យើងខ្ញុំ​នឹងលៃទុកបន្ទប់​ដាក់ដាច់ ដោយឡែក​ចំនួន​២និង​ក្នុង​ករណី​ច្រើន​ជាង​ទៀត​គឺ​បន្ទប់​សង្គ្រោះ​បន្ទាន់​ទាំង​អស់ នឹងក្លាយទៅ​ជាបន្ទប់​ដាក់ដាច់​ដោយ​ឡែក។” រីឯ​នៅ​ទីក្រុង​ហូជី​មិញ​នឹង​មានកន្លែង​ចំនួន​៣​ទទួល​ដាក់ដាច់​ ដោយឡែក​និង​ព្យា​បាល​អ្នក​ជំងឺ MERS។ វេជ្ជ​បណ្ឌិត Le Manh Hung នាយក​រងមន្ទីរពេទ្យ​ជំងឺត្រូពិក​ទីក្រុង​ហូជីមិញ​បានឲ្យ​ដឹង​ថា៖

​“កន្លែងសំខាន់​ដើម្បីអនុវត្តដាក់​ដាច់ដោយ​ឡែកនិង​ព្យាបាល​អ្នកជំងឺ MERS​ គឺដេប៉ាទី​ម៉ង់​ឆ្លង D ក្នុង​នោះមាន​គ្រេ​ចំនួន​​៥០។ នាបច្ចុប្បន្ន​បានដាក់កំហិត​លើការ​ទទួលអ្នក​ជំងឺចូលមកបន្ទប់​នោះនិង​ត្រៀម​ជាស្រេច​នូវបន្ទប់​មួយ​ចំនួន​​ទំនេរ​។​ មន្ទីរ​ពេទ្យបានត្រៀមរៀប​ចំសំលៀកបំពាក់ការ​ពារចំនួន​១០០០សំ​រាប់។ កម្មាភិបាល​សុខាភិ​បាល​របស់​​មន្ទីរ​ពេទ្យក៏ធ្លាប់​ នឹងរបៀបបង្ការ​ប្រឆាំងអាសន្ន​រោគគ្រោះថ្នាក់​ទៅ​ ហើយនិង​មានចិត្ត​សាស្ត្ររឹង​មាំ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ