03/04/2016 10:02 GMT+7 Email Print Like 0

បណ្ដាប្រទេសសហការបង្កើនសន្តិសុខនុយក្លេអ៊ែរ

សន្និសីទកំពូលអំពីសន្តិសុខនុយក្លេអ៊ែរលើកទី៤បានប្រព្រឹត្តទៅ​ជាផ្លូវការនាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​ប្រទេសអាមេរិក ដោយមានការ​ចូលរួមរបស់ថ្នាកដឹកនាំជាន់ខ្ពស់ នៃប្រទេសចំនួន៥២និង​អង្គការ​​អន្តរ​ជាតិ​ទាក់ទិន​នានាទៀតផង។ សន្និសីទនេះគឺសំដៅពង្រឹងឆន្ទៈនយោបាយ នៅថ្នាក់ជាន់ខ្ពស់​ហើយ​​បង្កើន​កិច្ច​សហការ​ធ្វើសកម្មភាព រវាងបណ្ដាប្រទេសក្នុងការធានា សន្តិសុខ​សុវត្ថិភាព​នុយក្លេអ៊ែរ និងទប់​​​ស្កាត់​លទ្ធិ​ភេរវកម្ម​នុយក្លេអ៊ែរ។ នៅសន្និសីទលើកនេះ​ថ្នាក់ដឹកនាំពិភពលោក​ បានចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម ក្នុងនោះ​អះអាង​ជាថ្មីម្ដង​ទៀតនូវការសន្យាជំរុញបរិយាកាស អន្តរជាតិ​ស្ថិរភាព​ដោយកាត់​បន្ថយ​គ្រោះ​​អាសន្ន​នៃ​លទ្ធិភេរ​​វកម្ម​នុយក្លេអ៊ែរ និងបង្កើនសន្តិសុខនុយក្លេអ៊ែរ។​


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (នៅកណ្ដាល) នៅក្នុងសន្និសីទនេះ (រូបថត៖Thanh Tuấn/TTXVN)

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក​ Pham Binh Minh បាន​អះអាង​ថា លទ្ធិភេរវកម្ម ជាពិសេសគឺភេរវកម្មនុយក្លេអ៊ែរ​និងស្ថាន​ការណ៍ផ្សព្វ​ផ្សាយ​សព្ធាវុធ​នុយក្លេអ៊ែរ​បន្ត​ជាការគំរាម​កំហែងទៅលើ​សន្តិសុខ សន្តិភាព ព្រមទាំងជះឥទ្ធិពលទៅលើការអនុវត្តន៍សិទ្ធិត្រឹមត្រូវរបស់​ប្រទេស​នានា​ ដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែដើម្បីបម្រើការអភិវឌ្ឍន៍។ ដោយ​ឈរលើស្មារតីនោះ លោក Pham Binh Minh បានអះអាងថា វៀតណាមគាំទ្រយ៉ាង​ខ្លាំង ក្លាសេចក្ដី​ថ្លែងការណ៍​និង​ផែន​ការធ្វើ​សកម្ម​ភាព​ចំនួន​៥ នៃសន្និសីទកំពូល​លើក​នេះ ដែលអំពាវនាវឲ្យការជំរុញខ្លាំងនូវកិច្ចសហការ និងចែករំលែកព័ត៌មាន​រវាង​យន្តការអន្តរជាតិក៏ដូចជា រវាងបណ្ដាប្រទេសសំដៅលើកកំពស់ប្រសិទ្ធិភាព​បង្ការ ប្រឆាំង​លទ្ធិភេរ​វក​ម្មនុយ​​ក្លេអ៊ែរ និងបង្កើនសន្តិសុខនុយក្លេអ៊ែរឲ្យសមស្រប​ទៅនឹង ច្បាប់​អន្តរជាតិ​និងច្បាប់​នៃប្រទេស​និមួយ​ៗ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ