02/10/2016 11:22 GMT+7 Email Print Like 0

បណ្ដាប្រទេស EU យល់ស្របអនុម័តលើសន្ធិសញ្ញាប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ


គ្រោះរាំងស្ងួតដោយបម្រែបម្រួលអាកាសធាតុបង្កឡើង (រូបថត៖AFP/TTXVN)

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានយល់ស្របអនុម័តលើសន្ធិសញ្ញាប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដោយមិនអើពើដល់ការដែលរដ្ឋសភានៃប្រទេសសមាជិកជាច្រើននៅមិនទាន់អនុម័តលើសន្ធិសញ្ញានេះនៅឡើយ។ ព័ត៌មានពោល​ខាងលើត្រូវបានប្រធាន EU លោក Donald Tusk បញ្ជាក់នៅលើគេហទំព័រសង្គម Twitter។ ក្នុងពេលនោះ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន ស្នងការទទួលបន្ទុកបញ្ហាបរិស្ថានរបស់ EU លោក Miguel Arias Canete ចាត់ទុកថា ព្រឹត្តិការណ៍នេះបានគូសសញ្ញានូវទិវាប្រវត្តិសាស្ត្រមួយ នៅពេលប្រទេស EU ទាំង

អស់មិនអើពើដល់ការសង្ស័យស្ដីពីការដែលប្លុកនេះបានត្រៀមខ្លួន ជាស្រេចចូលរួមសន្ធិសញ្ញានេះដែរឬទេ៕តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ