07/09/2015 14:24 GMT+7 Email Print Like 0

បណ្ដាប្រទេសអឺរ៉ុបចាប់ផ្តើមរួមដៃដោះស្រាយវិបត្តិអន្តោប្រវេសន៍


បណ្ដាប្រទេសអឺរ៉ុបចាប់ផ្តើមរួមដៃដោះស្រាយវិបត្តិអន្តោប្រវេសន៍

ប៉ូលីស្តអូ​ទ្រីស បានជូនដំណឹងនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ អោយដឹងថា៖ ​ក្នុងប៉ុន្មានម៉ោងតែប៉ុណ្ណោះ ជនអន្តោប្រវេសន៍ប្រមាណ២ ៥០០ នាក់ ដល់​៣ ០០០ នាក់ពីហុងគ្រីសបានចូលក្នុងអូទ្រីស។ មុននោះ រដ្ឋាភិបាលអូទ្រីស​ និងអាល្លឺម៉ោងបានប្រកាសទទួលបន្ថែមជនអន្តោប្រវេសន៍រាប់ពាន់នាក់។ នា​ពេលនោះ រដ្ឋមន្ត្រីការបរទេសអូទ្រីស  លោក Sebastian Kurz បានប្រកាស​ថា៖ ចរន្តមនុស្សហូរចូលអូទ្រីសជាសញ្ញាដាស់​តឿនចំពោះអឺរ៉ុងទាំងមូល។​ លោក Sebastian Kurz ថា៖ សេចក្ដីសម្រេចចិត្តបើកទ្វាអោយហុងគ្រីស ​នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅជាដំណោះស្រាយជាបណ្ដុះអាសន្នតែប៉ុណ្ណោះ។ តាមលោកថា៖គ្មានប្រទេសណាអាចឈរនៅខាងក្រៅបញ្ហាសំខាន់នេះទេ។        ក្នុងកាយវិការមួយ សម្ដែងនូវការចែករំលែកចំ​ពោះ​​​​គោលនយោបាយទទួលជនអន្តោប្រវេសន៍ នាយករដ្ឋមន្ត្រីហ្វាំងឡង់  Juha Sipila បានប្រកាសថា៖ ​រៀមខ្លួនជាស្រេចផ្តល់ផ្ទះមួយនៅជាយទិក្រុងរបស់ខ្លួន ដើម្បីទទួលបណ្ដាជន​អន្តោប្រ​វេសន៍។ លោកសង្ឃឹមថា៖ នឹងមានមនុស្សជាច្រើន​ថែមទៀតចែករំលែក​សម្ពាធពីវិបត្តិអន្តោប្រវេសន៍នេះដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ