07/10/2015 09:51 GMT+7 Email Print Like 0

បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចែករំលែកព័ត៍មានអំពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបី


បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចែករំលែកព័ត៍មានអំពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបី

សន្និសីទអនុតំបន់ស្ដីពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបី តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៥ ត្រូវបានបើក នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់ដំណាងជាច្រើនរបស់ប្រទេស​ក្នុងតំបន់។ នេះគឺជា​ព្រឹត្តិការណ៍សំខាន់ បំពេញតម្រូវការសហប្រតិតបត្តិការកាន់តែខ្ពស់នាបច្ចុប្បន្ន។ សន្និសីទនេះប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ បណ្ដាអ្នកជំនាញការនឹងចែករំលែក​បទពិសោធន៍តួនាទី សារ​សំ​ខាន់​នៃសហគមន៍ ក្នុងការអភិរក្សបេតិកភ័ណ្ឌ​វប្បធម៌អរូបីរបស់ប្រទេសផ្សេងៗ។

នៅសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោកស្រី Dang Thi Bich Lien ​អះអាងថា៖វៀតណាមមោទនភាពជា​ច្រើន​ដោយមានឃ្លាំងបេតិកភ័ណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប របស់ជនជាតិ​ទាំង​៥៤។ វៀតណាមបានខំប្រឹងប្រែងជាច្រើនក្នុងការអភិរក្សនិងពង្រីកតំលៃ​បេតិកភ័ណ្ឌវប្បធម៌អរូបី​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ