15/11/2015 09:14 GMT+7 Email Print Like 0

បណ្ដាប្រទេសបង្កើនសន្តិសុខបន្ទាប់ពីការវាយប្រហារនានានៅបារាំង


បណ្ដាប្រទេសបង្កើនសន្តិសុខបន្ទាប់ពីការវាយប្រហារនានានៅបារាំង

សន្តិសុខត្រូវបានបង្កើនយ៉ាងខ្លាំង នៅប្រទេសអាមេរិក អ៊ីតាលី និងបែល្ស៊ីក បន្ទាប់ពីពេលដែលការវាយប្រហារភេរវកម្មផ្សេងៗនៅបារីស បណ្ដាលអោយយ៉ាងហូចណាស់មនុស្សចំនួនជាង១៥០នាក់ត្រូវស្លាប់ និងមនុស្សជាច្រើនទៀតរងរបួស។

នៅទិក្រុង Rome រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី  Angelio Alfano បានប្រកាសដាក់​ស្ថានការណ៍​គ្រា​មាន​អាសន្នខ្ពស់បំផុត ដើម្បីធានាសន្តិសុខ​សំរាប់​ប្រទេសនេះនិងបូរីវ៉ាទីកង់។ ប៉ូលីស្តនិងកងទ័ពត្រូវបានបង្កើន នៅបណ្ដា​ស្ថាប័នរដ្ឋាភិបាលបូរីវ៉ាទីកង់ ស្ថាប័នការទូត វប្បធម៌ និងអប់រំមានទំនាក់ទំនង​ជាមួយបារាំង។

ក្នុងពេលនោះដែរ នៅទីក្រុងNew York អាមេរិក អាជ្ញាធរក៏បានប្រកាស​សភាពការណ៍​គ្រាមានអាសន្ន ហើយដាក់ពង្រាយកងកម្លាំងប្រឆាំងភេរវកម្ម ​បន្ទាប់ពី​ពេលរឿងហេតុនេះកើតមានឡើង។ បន្ទាប់ពីការវាយប្រហារនេះ​ សម្ព័ន្ធក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ធំៗលើទូទាំងពិភពលោកបានសម្រេចចិត្តផ្អាករាល់ជើងហោះហើរទៅកាន់បារីស ទោះបីជាព្រលានយន្តហោះបារីសនៅបើកទ្វា ប្រព្រឹត្តទៅជាធម្មតា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ