15/09/2015 09:54 GMT+7 Email Print Like 0

បណ្ដាប្រទេសទ្វីបអឺរ៉ុបនៅមានការខ្វែងគំនិតក្នុងបញ្ហាជនអន្តោប្រវេសន៍


បណ្ដាប្រទេសទ្វីបអឺរ៉ុបនៅមានការខ្វែងគំនិតក្នុងបញ្ហាជនអន្តោប្រវេសន៍ (RT)

មុននឹងសន្និសីទវិសាមញ្ញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងមហាផ្ទៃ​នៃ​សហភាពអឺរ៉ុប (EU) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅរដ្ឋធានី Brussels បែលហ្ស៊ីកសំដៅពិភាគ្សាលើផែនការបែងចែកកំរិតជនអន្តោប្រវេសន៍នៃបណ្ដា​ប្រទេសសមាជិកនៃប្លុកនៅមានការខ្វែងគំនិត។ ប្រកាសជាមួយមជ្ឈអ្នកសារ​ព័ត៌មាន​នា​ថ្ងៃទី១៣ ខែកញ្ញា អ្នកនាំពាក្យក្រសួងមហាផ្ទៃឡេតូនី Daiga Holma បាន​ឲ្យដឹងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសនេះបានលុបចោលដំណើរទស្សនកិច្ច​នៅក្រុង Brussels ចូលរួមសន្និសីទពោលខាងលើដោយការខ្វែងគំនិតក្នុង​ប្រទេស​អំពីការទទួលជនអន្តោប្រវេសន៍។ រដ្ឋមន្ត្រីមហាផ្ទៃស្លូវ៉ាគី Robert Kaliak បានអះអាងថា រួមជាមួយសាធារណៈរដ្ឋឆែកប៉ូឡូញនិងហុងគ្រីស្លូវ៉ាគីបន្ត​ប្រឆាំង​ជំទាស់គោលការណ៍បែងចែកកំរិតជនអន្តោប្រវេសន៍​ចាប់បង្ខំរបស់ប្រទេស​សមាជិក​ EU៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ