07/11/2016 10:16 GMT+7 Email Print Like 0

បណ្ដាបេក្ខជនប្រធានាធិបតីអាមេរិកបន្តដំណើរការចលនាសម្លែងគាំទ្រក្នុងនាទីចុងក្រោយ


បណ្ដាបេក្ខជនប្រធានាធិបតីអាមេរិកបន្តដំណើរការចលនាសម្លែងគាំទ្រក្នុងនាទីចុងក្រោយ (VNA)

នាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកបោះឆ្នោតអាមេរិកទាំងអស់នៅរដ្ឋ Florida និងរដ្ឋ North Carolina បានបន្តទៅ​បោះឆ្នោតមុនកាលកំណត់។ លទ្ធផលនៃការស្ទង់មតិកំពុងឲ្យដឹងនូវការច្បាមជាប់ដ៏ជិតគ្នារវាងបេក្ខជនគណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton និងបេក្ខជនគណៈបក្សសាធារណៈរដ្ឋ លោក Donald Trump។ តាមលទ្ធផល​នៃការស្ទង់មតិរបស់ Real Clear Politics បានឲ្យដឹងថា៖ នៅរដ្ឋ Florida លោកស្រី Clinton កំពុងនាំមុខ ១%​។​ ក្នុងពេលនោះ នៅរដ្ឋ  North Carolina ថ្ងៃទី ៦ ខែវិច្ឆិកាគឺជាថ្ងៃចុងក្រោយនៃការបោះឆ្នោតមុនកាលកំណត់។ នា​បច្ចុប្បន្ននេះ បេក្ខជនទាំងពីររូបនេះកំពុងបង្កើន ចលនាស្វែងរកសម្លែងគាំទ្រក្នុងនាទីចុងក្រោយ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ