គណៈប្រតិភូយោធាវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមចូលរួមសន្និសីទ
សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៩ (ADMM-9) បានប្រារព្វឡើងជាផ្លូវការនាថ្ងៃទី១៦ ខែមិនាឆ្នាំ២០១៥នៅទីក្រុង Langkawi ម៉ាឡេស៊ី។ គណៈប្រតិភូយោធាវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមសន្និសីទលើកនេះ។ នៅសន្និសីទ ADMM លើកនេះ បណ្ដារដ្ឋមន្ត្រីនឹងពិភាក្សាអំពីបណ្ដាបញ្ហាលេចធ្លោស្ដីពីសន្តិសុខក្នុងតំបន់ សន្តិសុខប្រពៃណី និងក្រៅប្រពៃណី ដែលជះឥទ្ធិពលដល់សន្តិសុខក្នុងតំបន់។ ជាពិសេសពីកម្លាំងភេរវកម្មនៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅជាបញ្ហាក្តៅគគុក និងបានយកមកពិភាក្សា។ ក្រោពីនោះ បណ្ដាបញ្ហាអំពីសន្តិសុខអ៊ីនធឺណែត សន្តិសុខសមុទ្រ …លៗ ក៏បានយកមកពិភាក្សាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម