03/01/2016 15:09 GMT+7 Email Print Like 0

បណ្ដាថ្នាក់ដឹកនាំលើពិភពលោកអានសារចូលឆ្នាំថ្មី ២០១៦


បណ្ដាថ្នាក់ដឹកនាំលើពិភពលោកអានសារចូលឆ្នាំថ្មី ២០១៦ (Image: VNA)

ក្នុងបទសន្ទរៈកថាក្នុងឱកាសឆ្នាំថ្មី២០១៦ នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ​អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវឲ្យប្រជាពលរដ្ឋ​នៃ ប្រទេសនេះសាមគ្គីសំដៅប្រឆាំងនឹងការស្អប់ខ្ពើម​ជនអន្តោប្រវេសន៍។​ លោកស្រី Merkel មានគោលបំណងថា៖ ប្រជាពលរដ្ឋអាល្លឺម៉ង់ចាត់ទុកវត្ត​មានរបស់ជន ចំណាកស្រុក​ គឺឱកាសនាពេលអនាគត ហើយអះអាងថា៖ ប្រទេសអាល្លឺម៉ង់នឹង ជំនះ​ពុះពារ​លើ​វិបត្តិ​​នា​បច្ចុប្បន្ន​។ ក្នុងសារជូលឆ្នាំថ្មី នាយករដ្ឋមន្ត្រីអង់គ្លេស​លោក David Cameron បានសន្យាដោះស្រាយបញ្ហាស្មុគ​ស្មាញ​ក្នុង​ទំនាក់ទំនង រវាងអាល្លឺម៉ង់ជាមួយសហភាពអឺរ៉ុបមុន​ការបោះប្រជាមតិប្រជាជន ស្តីពីបញ្ហានេះ ដែល​គ្រោ​ង​ប្រព្រឹត្តទៅនា ឆ្នាំ២០១៦ ខាងមុខ។ ក្នុងពេលនោះ ប្រធានាធិបតី អាមេរិក លោក Barack Obama បាន​ឲ្យដឹង​ថា៖ ក្នុង​ឆ្នាំ ២០១៦ រដ្ឋាភិបាលនៃ ប្រទេសនេះនឹងចេញ​ផ្សាយ​រាល់​ការ​កំណត់​ថ្មីស្តីពី​ការ​គ្រប់គ្រងអាវុធគ្រប់ប្រភេទនាសប្តាហ៍​ខាង​មុខ។ នេះគឺជាកាយវិការគួរឲ្យប្តេជ្ញា​របស់​រដ្ឋាភិបាលអាមេរិក​ក្នុង​ការ​​ទប់ទល់នឹងស្ថានភាពអំពើ​ហឹង្សា​ដែលកំពុងរីករាលដាល។ ក្នុងសារឆ្នាំថ្មី​២០១៦ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងថា៖ ឆ្នាំ​២០១៦ គឺជាឆ្នាំដែលជប៉ុននឹងអនុវត្តតួនាទីដឹកនាំរបស់ខ្លួនលើឆាក​អន្តរជាតិ ក្នុងកាលៈទេសៈ ជប៉ុន​នឹង​ធ្វើអធិបតីសន្និសីទកំពូលក្រុមបណ្ដា​ប្រទេសឧស្សាហកម្ម​អភិវឌ្ឍន៍ G7 នាខែឧសភា​ខាង​មុខ សន្និសីទ​ត្រី​ភាគី ជាមួយចិននិងកូរ៉េខាងត្បូងនិងដើរតួនាទី ប្រទេសជាសមាជិកមិន​អចិន្ត្រៃយ៍ក្រុ​ម​ប្រឹក្សា​​សន្តិសុខ អ.ស.ប.៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ