08/07/2016 10:18 GMT+7 Email Print Like 0

បណ្ដាថ្នាក់ដឹកនាំអឺរ៉ុបខ្វែងគំនិតអំពីអនាគតរបស់ EU បន្ទាប់ពី Brexit

 
បណ្ដាថ្នាក់ដឹកនាំអឺរ៉ុបខ្វែងគំនិតអំពីអនាគតរបស់ EU បន្ទាប់ពី Brexit (Image: VNA)

បន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស ឬហៅថា Brexit ប្លុក EU កំពុងមានការខ្វែងគំ​និត​ដ៏ជ្រាលជ្រៅស្តីពីអនាគតខាងមុខ ជាពិសេសគឺការបន្តបើកទូលាយឬបង្រួញទ្រងទ្រាយនៃប្លុកនេះ។ ក្នុងចំណោមថ្នាក់ដឹកនាំដែលមានគោលបំណង ជំរុញ EU ធ្វើសមាហរណកម្មថែមទៀតមានប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker ថ្នាក់ដឹកនាំបារាំងរួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអឺរ៉ុបខាងត្បូង ផង​ដែ​។ គេសុទ្ធតែសង្ឃឹមថានឹងមានបន្ថែមគោលនយោបាយជំរុញកំណើននិងកាត់បន្ថយ អង្គការហិរញ្ញវត្ថុ។ ផ្ទុយទៅនឹងមតិពោលខាងលើ អធិកាបតីអាល្លឺម៉ង់លោកស្រី  Angela Merkel និងបណ្ដាសម្ព័ន្ធមិត្តដែលគាំ​ទ្​រមតិអភិរក្សនិយមរួមជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុប ខាងកើតនានាមានគោលបំណងថា៖ ប្រទេស EU នានាគប្បីត្រួតពិនិត្យយ៉ាងម៉ត់ចត់ថែម​ទៀតបញ្ហានៅទ្វីបនេះ។ ភាគីនេះបានចាត់ទុកថា៖ ការដែលអ្នកបោះឆ្នោតអង់​គ្លេស​ជ្រើសរើស Brexit បានបង្ហាញនូវការពិតជាក់ស្តែងថា ប្រជាពលរដ្ឋអឺរ៉ុបកំពុងអស់សង្ឃឹម ហើយចង់ ដណ្តើម​អំណាចមកវិញសំរាប់ប្រទេសចំពោះមុខការគ្រប់គ្រងរបស់ EU ខ្វះការគ្រប់គ្រងល្អ។ ស្តីពីសេដ្ឋកិច្ចក្នុងពេល​ ដែលលោកស្រី Merkel វាយតំលៃអង់គ្លេសគឺជាសម្ព័ន្ធមិត្តសំខាន់មួយក្នុងការប្រឆាំងនឹងគោលនយោបាយ​អន់ខ្សោយរបស់ EU ព្រមទាំង អំពាវនាវឲ្យ EU គប្បីអូសបន្លាយពេលវេលាសំរាប់អង់គ្លេសថែមទៀត នោះ​គឺលោក Juncker ប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្ត្រីអ៊ីតាលីបានដាស់តឿនអង់គ្លេសដំណើរការបែប​បទ​ចាកចេញពីដំបូលអឺរ៉ុបរួមយ៉ាងឆាប់រហ័ស៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ