18/05/2018 09:19 GMT+7 Email Print Like 0

បណ្ដាតំបន់ភូមិភាគកណ្ដាលត្រូវការពារបរិស្ថានសមុទ្រយ៉ាងហ្មត់ចត់


ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ក្រោយពីទៅត្រួតពិនិត្យនៅ​តំបន់មួយចំនួននៃ​ខេត្ត Thua Thien Hue និងខេត្ត ​Quang Tri ភាគ​កណ្ដាល​វៀត​ណាម​ នាព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០​១៨ នាយករដ្ឋមន្រ្តីវៀតណា​ម លោក Nguyen Xuan Phuc បានធ្វើ​ជាប្រធាន​កិច្ចប្រជុំបូក​សរុបសកម្ម ភាពសំដៅស្ដារស្ថិរភាព​ឡើង​វិញចំពោះជីវភាពរស់នៅ​ ការធ្វើ​ផលិកម្ម​និង​អាជីវកម្មរបស់ប្រជា​ជននៅខេត្តភាគកណ្ដាលចំនួន៤​ ដែលរង​ផលប៉ះពាល់​ដោយ​ឧប្បត្តិ​ហេតុ​បរិស្ថាន​សមុទ្រ​កាល​​ពីខែមេ​សាឆ្នាំ​២០១​៦។
 
របាយការណ៍នៅកិច្ចប្រជុំ​នេះបានគូសបញ្ជាក់ថា រហូតម​កដល់ពេលនេះ បរិស្ថាន​សមុទ្របា​នស្អាតបាត​ឡើង​វិញ​ សក​ម្មភាពនេសាទ ចិញ្ចឹម ​និងជួញដូរ​ជលផល​នៅមណ្ឌល​ទេសចរណ៍​សមុទ្រនៃ​ខេត្តភូមិ​ភាគ​កណ្ដាលទាំង​៤ខាង​លើ ត្រូវបានស្ដារឡើ​ងវិញ។ ការងារសងការខូច​ខាត ជួយ​ឧបត្ថម្ភប្រជាជន​ដែលរង​ផល​ប៉ះពា​ល់​ ត្រូវ​បាន​សម្រេចសឹងតែទាំងអស់។ អ​ញ្ជើញថ្លែងមតិសន្និដ្ឋានកិ​ច្ចប្រជុំ នា​យករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បាន​អះអា​ងថា​៖
 
“បរិស្ថានរួមជាមួយសេដ្ឋ​កិច្ចនិងសង្គមគឺជាត្រីកោណមួយ ដែលយើងត្រូវរក្សាឲ្យបានរឹង​មាំ។ នោះជាសសរ​ទ្រូង​នៃ​ការអភិវឌ្ឍ។​ តំបន់ទាំងអស់ត្រូវការពារបរិ​ស្ថាន ពិសេសគឺបរិស្ថានសមុទ្រ​។ ពីឧប្បត្តិហេតុ Form​osa នេះ យើង​ត្រូវគិត​គូរអំពី​អនាគតបរិស្ថាននៃប្រទេសជា​តិ។ ត្រូវធ្វើឲ្យបានល្អជាង កុំបំពុ​លខ្យល់ ដីនិងប្រភពទឹក”​។
 
ដោយស្មារតីនោះ លោកនាយក​រដ្ឋមន្រ្តីបានបញ្ជាណែនាំឲ្យក្រសួងធន​ធាន និងបរិស្ថាន​ពិចា​រណា​​លើការ​ដំឡើង​ប៉ូស្តិ៍ត្រួត​ពិនិត្យបរិស្ថាន​ ដោយស្វ័យប្រវត្តិនៅទីក្រុ​ងធំៗ នៅមណ្ឌលឧស្សាហកម្ម​ និងទី​កន្លែង​នានាដែល​បរិស្ថាន​កំពុង​ត្រូវបំពុល​យ៉ាងធ្ងន់​ធ្ងរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ