12/04/2019 10:55 GMT+7 Email Print Like 0

បណ្ដាតំបន់នៅវៀតណាមរៀបចំសកម្មភាពអំណរសាទរបុណ្យចូលឆ្នាំថ្មីខ្មែរ

 នៅជំនួបនេះ បណ្ដាកម្មាភិបាលនិងព្រះសង្ឃជនជាតិខ្មែរបានសម្ដែងនូវក្ដី សោមនស្សរីក​រាយ​យ៉ាង​ក្រៃ​លែង​ចំពោះ​ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានបណ្ដាក់ ទុនចូលក្នុង​តំបន់​ជន​ជាតិ​ភាគតិច ដើម្បីជួយលើកកំពស់និងកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជន។
 
ក្នុងឱកាស​នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ នាថ្ងៃទី១០ ខែមេសា ឆ្នាំ​២០១៩ ខេត្ត Soc Trang ភាគខាង​ត្បូងវៀតណាមបានរៀបចំពិធីជួបជុំបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ២០១៩ ដោយមាន​ការ​ចូល​រួម​របស់​បណ្ដា​អ្នកមុខ​អ្នកការ ព្រះសង្ឃ ខ្មែរ តំណាងគ្រួសារគោលនយោបាយ ជនមានគុណូបការៈ កម្មាភិបាលចូល និវត្តន៍ កម្មាភិបាល​កាន់តំណែងជាជនជាតិខ្មែរ ហើយអ្នកមានកិត្យានុភាពក្នុង សហគមន៍ជនជាតិ​ខ្មែរនៅតាម​ខេត្ត​ក្រុង​នានា​ផងដែរ។
 
នៅជំនួប​នេះ បណ្ដាកម្មាភិបាលនិងព្រះសង្ឃជនជាតិខ្មែរបានសម្ដែងនូវក្ដី សោមនស្សរីក​រាយ​យ៉ាង​ក្រៃលែង​ចំពោះ​ការយក​ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ​ ខេត្ត អាជ្ញាធរគ្រប់ជា​ន់ថ្នាក់ ដែលបានបណ្ដា​ក់​ទុន​ចូល​ក្នុងតំបន់​ជនជាតិ​ភាគតិច​ ដើម្បីជួយលើកកំពស់និងកែលម្អជីវ​ភាពរស់នៅសម្រាប់ប្រជា​ជន​។
 
នាថ្ងៃ​ដដែល ខេត្ត Bac Lieu ក៏បានរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំថ្មីដែរ។ ក្នុងឱកាសនេះ ថ្នាក់​ដឹកនាំ​ខេត្តបាន​ប្រគល់​អំណោយ​ជូនចំពោះបណ្ដាព្រះតេជ្ជ គុណ​នៅតាមវត្តអារ៉ាមនានារ​បស់ជនជាតិ​ខ្មែរនៅក្នុង​ខេត្ត។

 ​នាថ្ងៃនេះដែរ នៅស្រុក Tri Ton គណៈប្រតិភូថ្នាក់ដឹកនាំខេត្ត An Giang បានទៅសួរសុខទុក្ខ ជូន​ពរឆ្នាំថ្មី​ចំពោះ​ព្រះសង្ឃ​និងសហគមន៍​ជនជាតិខ្មែរក្នុង ​តំបន់។ ទន្ទឹមនឹងនោះ ​ថ្នាក់ដឹក​នាំខេត្តក៏​បាន​ប្រគល់​អំណោយ​ជាច្រើន​ចំណែក​ ជូនចំពោះក្រុមគ្រួសារជនជាតិខ្មែ​រក្រីក្រ​នៅតាម​ស្រុក Tri Ton ​ផងដែរ​៕​

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ