03/08/2015 09:17 GMT+7 Email Print Like 0

បណ្ដាដំបន់ខំប្រឹងប្រែងបង្កាទប់ទល់ព្យុះទឹកជំនន់


បណ្ដាដំបន់ខំប្រឹងប្រែងបង្កាទប់ទល់ព្យុះទឹកជំនន់ (VOV)

តាមព័ត៌មានថ្មីបំផុតនៃការិយាល័យអចិន្ត្រៃយ៍បញ្ជាណែនាំ​មជ្ឈឹម​ទទួល​​បន្ទុកបង្កាទប់ទល់គ្រោះធម្មជាតិថា គិតមកដល់ម៉ោង១២ថ្ងៃទី២សីហា ភ្លៀង​ទឹក​ជំនន់​បានធ្វើឲ្យមនុស្ស៣នាក់ត្រូវស្លាប់(ខេត្ត Lai Chau ២នាក់និងខេត្ត Son La ម្នាក់) និង​៤នាក់នៅខេត្ត Dien Bien រងរបួស។ ក្រៅពីនោះភ្លៀងទឹក​ជំនន់​បានធ្វើឲ្យផ្ទះ​សម្បែង​​ចំនួន២០០ខ្នងត្រូវខូចខាត។

នាថ្ងៃដដែល មជ្ឈមណ្ឌលព្យាករណ៍ឧត្តុនិយមជលសាស្ត្រមជ្ឈឹមបាន​ឲ្យដឹង​ថានា​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥​បន្តមានភ្លៀងធ្លាក់ខ្លាំងនៅបណ្ដាខេត្តបែកខាងកើតភាគខាង​ជើង។លោក Le Tan Phong អនុប្រធានគណៈ​កម្មាធិការ​ប្រជាជនស្រុក Sa Pa បាន​ឲ្យដឹងថា៖

“បណ្ដាកន្លែងមានគ្រោះអាសន្នបាក់ដីយើងខ្ញុំបានជំលៀកប្រជាជនជា​បណ្ដុះ​អាសន្នពីយប់ថ្ងៃទី១ ខែសីហារួចហើយ។ ជាក់ស្ដែងគឺស្រុកបានជំលៀសគ្រួសារ​ចំនួន​២៩គ្រួនៅឃុំ​ចំនួន​៣គឺ Xu Pan, Trung Chai និង Ban Quang។ មានកន្លែងបាក់ដីមួយ​ចំនួនដែលបាន​ជំលៀសប្រជាជនហើយមិនបណ្ដាលការបាត់បង់អាយុជីវិតមនុស្សឡើយ មានតែគ្រួសារមួយខូចខាតទ្រពសម្បត្តិតែប៉ុណ្ណោះ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ