10/05/2021 14:24 GMT+7 Email Print Like 0

បណ្ដាខេត្ត ក្រុងនៅវៀតណាមអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩

មន្ទីរពេទ្យបណ្ដោះអាសន្ននៅទីក្រុង Vinh Yen ខេត្ត Vinh Phuc។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការប្រជាជនស្រុក Yen Lac (ខេត្ត Vinh Phuc) បានចេញសេចក្ដីសម្រេចចិត្តស្ដីពីការអនុវត្តការរក្សាគម្លាតសង្គមលើវិសាលភាពទីរួមស្រុក Yen Lac ស្រុក Yen Lac ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីវេលាម៉ោង០ថ្ងៃទី៩ដល់វេលាម៉ោង០ថ្ងៃទី២៤ ខែឧសភា។ អាជ្ញាធរមូលដ្ឋានក៏បានតម្រូវឲ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ ត្រឹមតែចេញក្រៅក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ។

នាព្រឹកថ្ងៃទី៩ ខែឧសភា គណៈកម្មការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត កូវីដ ១៩ ខេត្ត Quang Nam បានឯកភាពបង្កើតប៉ុស្តិ៍ត្រួតពិនិត្យបង្ការប្រឆាំង កូវីដ ១៩ ចំនួន៧ប៉ុស្តិ៍ នៅតាមខ្សែផ្លូវសំខាន់ៗ។ ប៉ុស្តិ៍ទាំងនេះមានភារកិច្ចត្រួតពិនិត្យសុខាភិបាល កំណត់កាលវិភាគសកម្មភាពរបស់ប្រជាជននិងមធ្យោបាយទាំងអស់ដែលចូលមកខេត្ត; ត្រួតពិនិត្យការងារបង្ការប្រឆាំងជម្ងឺរាតត្បាតនៃមធ្យោបាយដឹកជញ្ជូនសាធារណៈដែលចូលមកខេត្ត ធានាសុវត្ថិភាពក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំង កូវីដ ១៩ ព្រមទាំងចាត់ការនិងស្នើឲ្យចាត់ការករណីដែលមិនគោរពបទបញ្ញត្តិស្ដីពីការបង្ការប្រឆាំងនឹងរោគរាតត្បាតផងដែរ។

នៅ Ha Nam ខេត្តបានបញ្ជាដឹកនាំឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិស្ដីពីការធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំ និងការគ្រប់គ្រងបន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កដោយលក្ខណៈប្រមូលផ្ដុំ សំដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃ កូវីដ ១៩។ អង្គភាពដែលត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រង ប្រតិបត្តិមណ្ឌលធ្វើចត្តាឡីស័កនោះ ត្រូវត្រួតពិនិត្យឡើងវិញនូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលធ្វើ ចត្តាឡីស័ក ធានាការតាមដានយ៉ាងដិតដល់អ្នកដែលត្រូវបានធ្វើចត្តាឡីស័ក ហើយដំឡើងយ៉ាងពេញលេញនូវប្រព័ន្ធកាមេរ៉ាឃ្លាំមើល ២៤/២៤ ម៉ោងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ