04/08/2015 09:09 GMT+7 Email Print Like 0

បណ្ដាខេត្តនៅភាគខាងជើងវៀតណាមជំនះពុះពារលើផលវិបាកនៃទឹកជំនន់


បណ្ដាខេត្តនៅភាគខាងជើងវៀតណាមជំនះពុះពារលើផលវិបាកនៃទឹកជំនន់ (VOV)

ខេត្ត Quang Ninh កំពុងបន្តបញ្ជាណែនាំស្ថាប័នដំបន់ធានា​ស្ថិរភាពជីវភាពរស់នៅនៅចំពោះមុខក៏ដូចជាយូរអង្វែងសំរាប់ប្រជាជនដំបន់ត្រូវខូចខាតដោយភ្លៀងទឹកជំនន់។ អំពីចរាចរដល់ម៉ោង៨ថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៥ បណ្ដាខ្សែ​ផ្លូវ​ជាតិនៅដំបន់ខេត្ត​ Quang Ninh ជាសារវន្តបានធានា។ បណ្ដាសំណង់បឹងទំនប់​បានធានា
សុវត្ថិភាពដោយកំរិតទឹកធម្មតា។ កំលាំងនគរបាលខេត្តបញ្ជាការដ្ឋាន​យោធាខេត្ត Quang Ninh និងកង​ពល​លេខ​ ១៤៧ កងទ័ពជើងទឹកបានបញ្ជូន​កម្មាភិបាលយុទ្ធជនរថពាសដែកនិងសម្ភារៈជួយសង្គ្រោះចាំបាច់ដើម្បី​ជួយ​ឧបត្ថម្ភស្រុក Ba Che ទប់ទល់នឹងការលិចទឹកបាក់ស្រុតដីនិងជំលៀសប្រជាជន។ ការ​ខូចខាតសរុបដែលភ្លៀងទឹកជំនន់បណ្ដាលឡើងនៅខេត្ត Quang Ninh រហូតមកដល់ឥឡូវ​នេះឡើងដល់ប្រមាណ​២​លាន​២​សែន​លានដុង។

ក្នុងពេលជាមួយគ្នានោះ គណៈកម្មាធិការបញ្ជាបង្ការប្រឆាំងព្យុះទឹក​ជំនន់​គ្រោះធម្មជាតិនិងជួយសង្គ្រោះទីក្រុង Dien Bien បានទៅកាន់កន្លែងសំខាន់ត្រួត​ពិនិត្យស្ថានភាពនិងបញ្ជាណែនាំដំបន់អនុវត្តវិធានការបង្ការទប់ទល់និងជួយ​ឧបត្ថម្ភគ្រួសារត្រូវលិចទឹកជំនះពុះពារលើផលវិបាក។ លោក Nguyen Duc Duyen អនុប្រធាន​គណៈ​កម្មាធិការប្រជាជនទីក្រុង Dien Bien Phu បានឲ្យដឹង​ថា៖        “ចំពោះការងារជំនះពុះពារនៅចំពោះមុខ​គឺ​ប្រើប្រាស់មូលនិធិព្យុះទឹកជំនន់​ជួយឧបត្ថម្ភប្រជាជនករណីត្រូវខូចខាតទ្រពសម្បត្តិ។ សំណាងគឺគ្មានការ​បាត់បង់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ