23/02/2017 10:17 GMT+7 Email Print Like 0

បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC គាំទ្រអាទិភាពនានាក្នុងឆ្នាំAPEC ២០១៧ នៅវៀតណាម


ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាម

​​នាថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្នាក់​ការអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​(WTO) គណៈ​ប្រតិភូ​អចិន្ត្រៃយ៍​វៀត​ណាម​ អមអង្គការសហប្រជាជាតិ WTO និង​​អង្គការ​អន្តរជាតិ​ផ្សេងៗ នៅទីក្រុង Geneva បានកោះ​ហៅកិច្ច​ប្រជុំ​ដោយ​​មាន ​ឯកអគ្គរដ្ឋ​ទូត Duong Chi Dung ប្រធាន​គណៈ​ប្រតិភូវៀតណាម អញ្ជើញ​ជា​អធិបតី​។ ​កិច្ច​ប្រជុំបាន​​​ប្រមូលផ្តុំ​ដំណាង​គណៈប្រតិភូការ​ទូតចំនួន​២១ នៃខឿន​សេដ្ឋកិច្ច​ជា​​សមាជិកវេទិកា​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅ WTO​ ដើម្បីផ្សព្វផ្សាយ​អំពី​អាទិភាពនានា ក្នុងឆ្នាំ WTO​​វៀត​ណាម​២០១៧ និង​ពិភាក្សា ​​អំពី​កម្មវីធីធ្វើ​សកម្មភាពនៅវៀតណាម ក៏ដូចជានៅ​Geneva។ ​

​ពិភាក្សាអំពីកម្មវីធីធ្វើសកម្មភាពក្នុងឆ្នាំ  APEC ២០១៧ ដំណាងគណៈប្រតិភូ នៃខឿន​សេដ្ឋកិច្ចជាសមាជិក  APEC  ចំនួន​២១ នៅ WTO បានវាយតំលៃខ្ពស់​ចំពោះ​តួនាទី ម្ចាស់​ការ សកម្ម​របស់វៀតណាម​ ក៏ដូច​ជាគាំទ្រ​អាទិភាព​​នា​នា​​​ក្នុងឆ្នាំ  APEC វៀត​ណាម និង​សន្យាសហ​ប្រតិបត្តិ​ការ​ ជាមួយ​វៀតណាម ​រួម​ចំណែក​ជាក់​​ស្ដែង​ក្នុង​​ជោគ​​ជ័យ​​រួម​នៃ​ឆ្នាំ  APEC ២០១៧៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ