15/04/2016 08:57 GMT+7 Email Print Like 0

បណ្ដាកោះដែលចិនសាងសងខុសច្បាប់នៅសមុទ្រខាងកើតគំរាមកំហែងដ៏​ធ្ងន់​ធ្ងរ​ទៅ​លើ​បរិស្ថាន​អេកូឡូស៊ី​


បណ្ដាកោះដែលចិនសាងសងខុសច្បាប់នៅសមុទ្រខាងកើតគំរាមកំហែងដ៏ ធ្ងន់ធ្ងរទៅលើបរិស្ថានអេកូឡូស៊ី (Image: VNA)

បណ្ដាកោះដែលចិនសាងសងខុសច្បាប់នៅសមុទ្រខាងកើត គំរាមកំហែង​ដ៏ធ្ងន់ធ្ងរ​ទៅលើ​បរិស្ថាន​អេកូឡូស៊ី។ នេះគឺជាខ្លឹម​សារដែល​ត្រូវបានផ្តោត​ទៅលើ​ក្នុងរបាយការណ៍​នៃគណៈ​កម្មការ​វាយ​រំលៃ​សន្តិ​សុខ​សេដ្ឋកិច្ច​អាមេរិក-​ចិន ដែលទើបនឹងដាក់ជូននៅរដ្ឋសភាអាមេរិក នាថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅ។ ជាលំ​អិតរបាយការណ៍​លើកច្បាស់​ថា៖ សកម្មភាព​កសាងកោះដោយខុសច្បាប់​របស់​ចិន​នៅសមុទ្រ​ខាង​កើតអាច​បំផ្លិច​បំផ្លាញបរិស្ថាន​អេកូឡូស៊ី ព្រមទាំងរំលោភ​លើច្បាប់អន្តរជាតិស្តីពីកិច្ច​ការពារ បរិស្ថានផងដែរ។ បណ្ដា​សកម្មភាព​ខុសច្បាប់​របស់​ចិន គួរឲ្យព្រួយបារម្មណ៍ដោយទ្រង់ទ្រាយ និងល្បឿនលឿនជះឥទ្ធិពលដល់​ភាព​សម្បូរបែក​ខាង​ជីវសាស្ត្រ ក្នុងតំបន់ជាពិសេសសារៈសំខាន់របស់ប្រជុំកោះ​Truong Sa ចំពោះ​បរិស្ថាន​នៅទី​នេះ។ ចាប់​ពីចុងឆ្នាំ ២០១៣ ដល់ខែ​តុលា ឆ្នាំ២០១៥ ចិនបានសាងសង់បើកទូលាយផ្ទៃ​ដីបន្ថែម​ចំនួន១២គី​ឡូម៉ែត្រក្រឡា​លើកោះ​ចំនួន​៧ ដែលចិនកំពុងទន្ទ្រានកាន់កាប់ខុសច្បាប់នៅប្រជុំកោះ​​Truong Sa។ គណៈ​កម្មការ​វាយតំលៃសន្និសុខ​សេដ្ឋកិច្ចអាមេរិកចិន បាន​ចោទ​ប្រកាន់​ចិនមិន​ប្រកាស​ដ៏ពេញលេញ​ព័ត៌មាន​ស្តីពី​ការ​វាយ​តំលៃឥទ្ធិពល​ទៅលើបរិស្ថាន នៃផែនការបំប៉ន់និងសាងសង់កោះសិប្បនិម្មិតនៅឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ