19/02/2017 11:12 GMT+7 Email Print Like 0

បណ្ដាកិច្ចប្រជុំនៅក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១


សណ្ឋាគារ Intercontinental ជាកន្លែងដែលទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនៃ APEC
(រូបថត៖លេខាធិការដ្ឋាន APEC)

ក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM) លើកទីមួយ​នៅទីក្រុង​Nha Trang ខេត្ត Khanh Hoa នោះ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧​ប្រព្រឹត្ត​ទៅកិច្ច​ប្រជុំ​ជាច្រើន ដោយ​ក្រសួង វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម​សហការ​រៀបចំ​ឡើង រួមមាន៖ កិច្ច​ប្រជុំ​លើក ទី៩ក្រុម​យន្តការ​សហប្រតិបតិ្តការ​គោល​នយោ​​បាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង ផ្លាស់ប្ដូរថ្មី APEC (PPSTI-៩) កិច្ចប្រជុំលើកទី១អនុ​គណៈ​កម្មការ​បទដ្ឋាន​រួម (SCSC ១) និង​កិច្ច​ប្រជុំ​លើក​ទី​៤៤ ក្រុមអ្នក​ជំនាញ​ការ​ APEC អំពីកម្មសិទ្ធិបញ្ញាវ័ន្ត (IPEG ៤៤)។

ថ្លែងមតិនៅកិច្ចប្រជុំលើកទី១១ក្រុមការងារត្រៀមរៀបចំទប់ទល់នឹងគ្រោះ​ធម្មជាតិ​របស់ APEC លោក Tran Quang Hoai សមាជិកអចិន្ត្រៃគណៈកម្មាធិការ​មជ្ឈឹម ទទួល​បន្ទុកការ​ងារ​បង្ការ​ប្រឆាំង​គ្រោះធម្ម​ជាតិ​វៀត​ណាម​ បាន​ឲ្យដឹងថា៖​ ​“ក្នុងឆ្នាំ APEC ២០១៧ យើងខ្ញុំចាត់ទុកថា ចាំបាច់ត្រូវជំរុញការស្រាវជ្រាវ អនុវត្តន៍​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ជឿនលឿនសំដៅ ជួយ​ឧបត្ថម្ភ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវការងារ​ទប់ទល់​នឹង​គ្រោះ​ធម្មជាតិ​។ តាមរយៈ​សកម្មភាព​នៃក្រុម​ការងារ​នេះ​យើងខ្ញុំគាំ​ទ្រ​ទស្សនៈ​របស់​វៀត​ណាម​ហើយ​ចូល​រួម​សេចក្ដី​ព្រាង​ស្ដី​​អំពី “ការអភិវឌ្ឍ​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យាសំដៅ​បង្កើន​សមត្ថភាព​ទប់ទល់​ចំពោះ​មុខ​គ្រោះធម្មជាតិ” ជាពិសេស​ ចំពោះតំបន់ឆ្នេរសមុទ្រ ដើម្បីដាក់ជូនថ្នាក់​ដឹកនាំ APEC អនុម័តក្នុងឆ្នាំ២០១៧”។


វៀតណាមនាំចេញការផ្ដើមគំនិតជាច្រើនសំដៅទប់ទល់នឹងគ្រោះធម្មជាតិ (រូបថត៖VOV)

 តាមរបៀបវារៈនៃ PPSTI លើកទី៩ បណ្ដាខឿនសេដ្ឋកិច្ចសមាជិក APEC ពិភាក្សា​អំពី​គំរោង​ការណ៍ ដែល​កំពុង​បាន​អនុវត្តន៍និងអនុម័តលើគំរោងការណ៍ សហប្រតិបតិ្តការថ្មីៗក្នុងក្របខ័ណ្ឌ PPSTI។ ក្នុងឆ្នាំ APEC ២០១៧​ វៀត​ណាម​កាន់​តំណែងជា​អនុប្រធាន​ក្រុម PPSTI។ វៀតណាមគ្រោងនឹងលើកសំណើរអំពី​ការ​អភិវឌ្ឍ​​ប្រព័ន្ធ​អេកូឡូ​ស៊ីអង្គភាព​អាជីវកម្ម​ផ្លាស់ប្ដូរថ្មី​ច្នៃប្រឌិត ក្នុងខឿន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​នៃ APEC។

​ចំពោះកិច្ច​ប្រជុំ SCSC លើកទី១ ក្នុងឋានៈជាប្រធាន SCSC ឆ្នាំ២០១៧ វៀតណាម​បាន​ម្ចាស់​ការ​នាំចេញ​ការ​ផ្ដើម​គំនិត​ ស្ដីអំពី “ចែករំលែកការអនុវត្តន៍ដ៏ល្អ​ បំផុត​អំពីការ​ប្រើប្រាស់​បទដ្ឋាន​និង​វាយតំ​លៃភា​ព​សម​ស្រប​ជាមួយ​នឹង​នគរឆ្លាត​ ក្នុងតំបន់ APEC”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ