16/01/2016 11:31 GMT+7 Email Print Like 0

បដិវត្តន៍ឧស្សាហកម្មលើកទី៤ - ប្រធានបទនៃវេទិការ Davos ២០១៦

ប្រធានវេទិការសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab (រូបថត៖AFP)

បដិវត្តន៍ឧស្សាហកម្មលើកទី៤នឹងជាប្រធានបទចម្បាង នៃវេទិការ​សេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី៤៦ ដែល​នឹង​ត្រូវ​បាន​រៀបចំឡើង ចាប់តាំងពីថ្ងៃ​ទី២០​ដល់ថ្ងៃទី២៣ខែ​មករា​នៅទីក្រុង Davos ប្រទេសស្វីស។ ចូលរួមវេទិការ Davos ២០១៦ គ្រោងមានតំណាងជាង២ពាន់៥រយនាក់​ មកពីប្រទេសចំនួន១០០ ដែល​ជាតំណាង​នៃរដ្ឋាភិបាល សម្ព័ន្ធ​ក្រុម​ហ៊ុន វិទ្យាស្ថានស្រាវជ្រាវ សង្គមស៊ីវិលជា​ដើម។ នេះជាព័ត៌​មាន​ដែល​ត្រូវបាន​ប្រកាស​ដោយ​ប្រធាន​វេទិការ​សេដ្ឋកិច្ច​ពិភព​លោក (WEF) លោក Klaus Schwab នៅក្នុងសន្និសីទកាសែត នាថ្ងៃទី១៣ខែមករា​នៅទីស្ដី​ការ WEF នៅទីក្រុង​ហ្សឺណែវ។ លោក Schwab បានលើកច្បាស់ថា បដិវត្តន៍ឧស្សាហកម្មលើកទី៤ ជាការគួបផ្សំ​បច្ចេក​វិទ្យាក្នុង​វិស័យរូបវិទ្យា ឌីជីថលនិងជីវវិទ្យា ដែលបង្កើតឡើងសមត្ថភាពថ្មីៗ​ហើយ​ជះឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រព័ន្ធនយោបាយ សង្គមនិងសេដ្ឋកិច្ច​របស់ពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ