09/07/2016 18:05 GMT+7 Email Print Like 0

បញ្ហា Brexit និងទំនាក់ទំនងជាមួយរុស្ស៊ីជាខ្លឹមសារសំខាន់នៅសន្និសីទកំពូល NATO


ប្រធានាធិបតីប្រទេសម្ចាស់ផ្ទុះប៉ូឡួញលោក Andrzej Duda​ (ស្ដាំ)និងអគ្គលេខាធិការ NATO
លោក Jens Stoltenberg (រូបថត៖EPA/TTXVN)

សន្និសីទកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្រារព្ធនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅរដ្ឋធានី Warsaw ប្រទេសប៉ូឡួញ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិក NATO ទាំង២៨។ក្នុងរយៈពេល២ថ្ងៃប្រជុំ NATO នឹងពិភាគ្សាអំពីបញ្ហាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅ​ថា​ Brexit និងទំនាក់ទំនងជាមួយរុស្ស៊ី។ ថ្លែងមតិមុននឹងសន្និសីទនេះ អគ្គលេខាធិការ NATO លោក Jens Stoltenberg រួមជាមួយបានលើកច្បាស់ថា NATO នឹងស្វែងរកដំណោះស្រាយតាមរយៈការសន្ទនាមានលក្ខណៈស្ថាបនាជាមួយរុស្ស៊ី ហើយមិនចង់ធ្លាក់ចូលស្ថានការណ៍សង្គ្រាមត្រជាក់ឡើងវិញទេ។ 

មុននោះ លោក Jens Stoltenberg ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និងប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean Claude Juncker បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីអំពីកិច្ចសហប្រតិបតិ្តការការពារ។នេះជាឯកសារជាផ្លូវការដំបូងអំពីកិច្ចសហប្រតិបត្តិការរវាង EU និង NATO សំដៅទប់ទល់ទៅនឹងការសាកល្បងរួម ដូចជាបញ្ហាជនចំណាកស្រុក ការវាយប្រហារលើបណ្ដញអ៊ីនធឺណែតនិងការគំរាមកំហែងផ្សេងៗទៀត៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ