26/04/2015 14:53 GMT+7 Email Print Like 0

បញ្ហាសមុទ្រខាងកើតនឹងបានយកមកពិភាក្សានៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២

 


រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Anifah Aman(រូបថតៈKim Dung-Chí Giáp/Vietnam+)

ថ្លែងមតិនៅសន្និសីទកាសែត អំពីសន្និសីទជាន់ខ្ពស់ (HNCC) អាស៊ាន​លើកទី២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ខែមេសាឆ្នាំ​២០១៥​ នៅទីក្រុង Kuala Lumpur  រដ្ឋមន្ត្រី​ការបរទេសម៉ាឡេស៊ី លោក Anifah Aman បាន​ឲ្យ​ដឹង​ថា HNCC អាស៊ានលើកទី២៦ នឹងបានប្រារព្ភ​ឡើងនៅរដ្ឋធានី Kuala Lumpur និងកោះ Langkawi នៃរដ្ឋ Kedah ក្នុង​ថ្ងៃ​ទី២៦និងទី២៧ខែមេសាឆ្នាំ​២០១៥​។ HNCC អាស៊ានលើកទី២៦ នឹងជា​ព្រឹត្តការណ៍​ដំបូង​សម្រាប់​ថ្នាក់​ដឹកនាំ​អាស៊ានបើកកិច្ចប្រជុំជាផ្លូវ​ការ ដើម្បីពិភាក្សា​លើរបៀបវារៈ និង​បណ្តា​អាទិភាព​របស់​អាស៊ាន​ក្នុង​ឆ្នាំ២០១៥។ លោក Anifah Aman ឲ្យដឹងថា បញ្ហា​សមុទ្រ​ខាង​កើត​នឹង​បាន​ពិភាក្សា​ ដ៏​លំអិត​នៅ​ថ្នាក់​ រដ្ឋមន្ត្រី​និងប្រមុខរដ្ឋ​ក្នុង​ដំណើរ​ការ​នៃសន្ន​សីទ។ តាម​លោក Anifah Amanថា សន្និសីទ​នេះ នឹង​ពិភាក្សា​​ទៅ​​​លើការ​​គំរាម​កំហែង​ពីអង្គ​ការ “រដ្ឋ​អ៊ីស្លាម​(IS)”ស្វ័យ​ប្រកាសផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ