07/06/2016 10:07 GMT+7 Email Print Like 0

បញ្ហាសមុទ្រខាងកើតជាប្រធានបទសំខាន់ក្នុងកិច្ចសន្ទនា Shangri La

កិច្ចសន្ទនា Shangri La បានបិទបញ្ចប់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីការពិភាគ្សាបន្តបន្ទាប់ជាច្រើន ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣ដល់ថ្ងៃទី៥មិថុនា។ តំណាងជាង៦០០នាក់មកពី៣០ប្រទេសក្នុងនិងក្រៅតំបន់ បាន​ដំណើរការជំនួបពិភាគ្សាយ៉ាងផុលផុសដែលផ្តោតសំខាន់លើប្រធានបទចំនួន ៤ គឺត្រួតពិនិត្យលើការប្រកួតប្រជែងផ្នែកយោធានៅទ្វីបអាស៊ី ការសាកល្បងក្នុងការដោះស្រាយជម្លោះ តាមគោលដៅសន្តិសុខរួម និងបង្កើត​គោល​នយោបាយការពារជាតិតាមដំណាក់កាលនីមួយៗ។ បានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពនៅសមុទ្រខាងកើតកំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ​ដោយសារចិនបានអនុវត្តរាល់សកម្មភាព ពូនជ្រុំលើកោះមួយចំ​នួន​ ដែលខ្លួនទន្ទ្រានកាន់កាប់ខុសច្បាប់នោះ តំណាង ចូលរួមកិច្ចសន្ទនា Shangri La លើកនេះបានចំណាយពេលជាច្រើនសម្រាប់ពិភាគ្សាលើខ្លឹមមួយចំនួនទាក់ទិនទៅនឹងសមុទ្រខាងកើតផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ