14/02/2016 08:41 GMT+7 Email Print Like 0

បញ្ហាសមុទ្រខាងកើតគប្បីដោះស្រាយតាមច្បាប់អន្តរជាតិ


រដ្ឋមន្រ្តីការបរទេសកាណាដាលោក Ste’phane Dion និងសមភាគីជប៉ុនលោក Fumio Kishida (រូបថត៖The Canadian Press)

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងឱកាសបំពេញទស្សនកិច្ចនៅ CANADA រដ្ឋមន្រ្តី​ការបរទេសជប៉ុន លោក Fumio Kishida បានជួបចរចារជា​មួយសមភាគីប្រទេស​ម្ចាស់ផ្ទះ លោក Ste’phane Dionនៅក្រុងOttawa។ នៅកិច្ចប្រជុំ រដ្ឋមន្រ្តីការ​បរទេស​ទាំង២រូប បានឯកភាពគ្នាលើបញ្ហាជាច្រើនក្នុងនោះ មានការទប់ស្កាត់ការពង្រីក​អាវុត​នុយក្លេអែរ​​និងទង្វើកសាង​កូនកោះសិប្បនិមិត្ត របស់ចិននៅសមុទ្រខាង​កើត។ រដ្ឋមន្រ្តីការបរទេសទាំង២រូបបាន​​សង្កត់ធ្ងន់​លើកិច្ចស​ហប្រតិបតិ្តការរួម​ រវាងជប៉ុននឹង CANADA ចំពោះ​ទង្វើឯ​កតោភាគី​ដែលធ្វើឲ្យ​ផ្លាស់​ប្ដូរ​សភាព​ដើម​នោះ តំបន់សមុទ្រខាងកើតព្រមទាំងអះអាងថា ជំលោះទាំងអស់​ត្រូវតែដោះស្រាយ​តាមសន្តិ​វិធី​ដោយ​​ជៀសវាង​ការបង្កសម្ពាធ​និងគំរាមកំហែង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ